នៅសួនទឹក ក្មេងតូចម្នាក់ត្រូវរងរបួសភ្នែក ដោយត្រូវកម្លាំងទឹកបាញ់ចំ

សួនទឹកជាកន្លែងកម្សាន្តដ៏រីករាយសម្រាប់មនុស្សគ្រប់រូប ពិសេសកុមារ។ ក្មេងៗកាលណាបើបានលេងជាមួយទឹកហើយ ពួកគេរំជើបរំជួល ក្អាកក្អាយយ៉ាងខ្លាំង រហូតអាចនឹងជួបឧប្បត្តិហេតុអាក្រក់ ផ្សេងៗបានទៀតផង។

ខេមបូមេក នឹងបង្ហាញជូនប្រិយមិត្ត នូវវីដេអូមួយដែលជាទីចាប់អារម្មណ៍សម្រាប់មហាជនជាច្រើន ដែលជាដំណើរសកម្មភាព ដែលក្មេងតូចម្នាក់ឈ្មោះ Kazakh ត្រូវបានវាយប្រហារ ដោយ កម្លាំង ទឹក បុក ខ្លាំងពេក ត្រូវចំភ្នែកខណៈដែលគេកំពុងលេងកម្សាន្តក្នុងសួនទឹកនោះ។ ក្រោយពីរងការប៉ះទង្គិចដោយទឹក រហូតហូរឈាម អាណាព្យាបាលក្មេងតូចនោះ បានបញ្ជូនទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីសង្គ្រោះ។ ហើយក្រុមគ្រួសារនោះក៏បន្ដ នាំកូនរបស់ពួកគេទៅទទួលការពិនិត្យតាមដាន ជាមួយគ្រូពេទ្យជំនាញជាបន្ដបន្ទាប់ផងដែរ។

ពិតជាសំណាងល្អ ដែលកុមារាម្នាក់នោះពុំមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរ លើភ្នែករបស់គេ។

នេះជាសារមួយ សម្រាប់ឲ្យអាណាព្យាបាល នៃកុមារតូចៗ ត្រូវប្រុងប្រយ័ត្នពីសុវត្ថិភាពរបស់ក្មេង នៅពេលដែលពួកគេទៅលេងនៅសួនទឹក។

សូមទស្សនាវីដេអូ៖

 

帶孩子到水上樂園遊玩時,
千萬注意別讓他們靠近這個!!

一名叫做札克的小男孩與家人參加郵輪之旅,
在郵輪上有個小型的水上樂園,
札克正跟哥哥玩得不亦樂乎,
而媽媽在一旁用攝影機拍攝著他們玩樂的情形,
沒想到札克一個好奇的動作,讓他差一點就失明了。

Posted by on Wednesday, April 20, 2016

ដោយ៖ NEA
ប្រភព៖

  • នៅសួនទឹក ក្មេងតូចម្នាក់ត្រូវរងរបួសភ្នែក ដោយត្រូវកម្លាំងទឹកបាញ់ចំ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កំសាន្ត
Tags: