ស្ត្រវ​ប៊ឺរី ជួយថែស្បែកអ្នក (រូបមន្ត​សម្រស់)

ខេមបូមេក មានកិត្តិយស​សូមណែនាំ​រូបមន្ដ​សម្រស់ ដល់លោកអ្នក ពិសេស​មិត្ត​នារី ដែល​នេះ​ជាអាថ៍កំបាំងយ៉ាងពិសេស និង​ប្រកបដោយ​ប្រសិទ្ធភាព​។ រូមមន្ត​ដ៏វិសេសនេះ​ ដែលមាន​ផ្លែស្ត្រវប៊ឺរី ជាគ្រឿងផ្សំ​ចម្បង នឹង​ជួយបង្កើនសម្រស់របស់​ប្រិយមិត្ត ឲ្យស្រស់ផូផង់ជាក់ជាមិនខាន។

គ្រឿង​ផ្សំ៖

  • ផ្លែស្ត្រវប៊ឺរី ២ ទៅ ៤ ផ្លែ
  • ក្រែម (Cream) ១ ស្លាបព្រាបាយ
  • ទឹកឃ្មុំ ១ ស្លាបព្រាបាយ

របៀបធ្វើ៖

  • កិនស្ត្រវប៊ឺរី ឲ្យ​ម៉ដ្ឋ​ ហើយដាក់​ក្រែម និង​ទឹកឃ្មុំចូលបន្ថែម
  • កូរ លាយ​បញ្ចូល រហូត​ល្បាយប្រែជាខាប់ៗ

របៀបប្រើ៖

  • យកសមាសធាតុដែលកិន​រួចនោះ មកបំពោកលើផ្ទៃមុខ និង​ក ដែលបាន​សម្អាតរួចហើយ
  • ជៀសវាងលាបនៅបរិវេណជុំវិញភ្នែក
  • ទុកប្រមាណ១០នាទី រួច​លាងជម្រះ​ចេញ​ ដោយទឹករ៉ែ ឬ​ទឹកស្អាតក៏បាន។​

ប្រសិទ្ធភាព៖

  • ទឹកឃ្មុំ​នឹង​ដើរតួជា​សារធាតុជួយ​ផ្ដល់សំណើមដល់ស្បែក យ៉ាងល្អ
  • ក្រែម នឹងទៅ​ថែស្បែក​ដែលទន់ខ្សោយ ជួយឲ្យស្បែកយឺត និង​មានសំណើម
  • អាស៊ីដ​សាលីស៊ីលិក ដែលមានក្នុង​ស្ត្រប៊ឺរី នឹងជួយសម្អាត និងកម្ចាត់ កោសិកាដែលសឹករីករឹល

បញ្ជាក់៖ លោកអ្នកអាច​ប្ដូរ​គ្រឿងផ្សំពី ក្រែម មកជា​ ទឹកដោះគោជូរ ឬ​ យ៉ាអួរ (Yogurt) ក៏បាន​ ដើម្បី​ជួយ​ធ្វើ​ឲ្យ​មាន​តុល្យភាពរវាងភាព​ជា អាស៊ីដ-បាស នៅក្នុងស្បែក

ដោយ៖ NEA
ប្រភព៖ HolisticBeautyCompass

  • ស្ត្រវ​ប៊ឺរី ជួយថែស្បែកអ្នក (រូបមន្ត​សម្រស់)已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ចំនេះដឹង
Tags: