ប្រទេសទាំង១០ ដែលមានអ្នកស្លាប់ ដោយសារខ្យល់ព្យុះច្រើនជាងគេ (វីដេអូ)

(ពិភពលោក)៖ ខ្យល់ព្យុះជាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរមួយ ក្នុងចំណោមគ្រោះធម្មជាតិផ្សេងៗទៀត ដែលបង្កឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រពិភពលោក។

ជាក់ស្តែងថ្មីៗនេះ ខ្យល់ព្យុះ Hurricane Matthew បានធ្វើការវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសហៃទី ដែលជាប្រទេសក្រីក្រជាងគេនៅទ្វីបអាមេរិក ព្រមទាំងជាប្រទេសដែលទើបតែស្តារពីគ្រោះរញ្ជួយដ៏ធ្ងន់ធ្ងរ កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលបណ្តាលឲ្យមនុស្សប្រមាណជិត ៩០០នាក់ បានស្លាប់បាត់បង់ជីវិត។ ព្យុះកំណាចនេះក៏កំពុងវាយប្រហាររដ្ឋផ្លរីដា សហរដ្ឋអាមេរិកផងដែរ។

យ៉ាងនេះក្តី មានប្រទេសជាច្រើនផ្សេងទៀត ដែលធ្លាប់រងគ្រោះដោយសារគ្រោះធម្មជាតិមួយនេះយ៉ាងធ្ងន់ធ្ងរបំផុត។

https://www.facebook.com/cnn/videos/10155416539286509/

ខាងក្រោមនេះជាបញ្ជីឈ្មោះប្រទេសទាំង១០ ដែលមានអ្នកស្លាប់ដោយសារខ្យល់ព្យុះច្រើនជាងគេ៖

១៖ តំបន់ភាគខាងកើតប៉ាគីស្ថាន (បច្ចុប្បន្នប្រទេសបង់ក្លាដែស) អ្នកស្លាប់ ៣៥៧ពាន់នាក់ ព្យុះ Bhola Cyclone កើតឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៧០

២៖ ប្រទេសឥណ្ឌា អ្នកស្លាប់៣០០ពាន់នាក់ ព្យុះ India Cyclone កើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៨៣៩

៣៖ ប្រទេសឥណ្ឌា អ្នកស្លាប់៣០០ពាន់នាក់ ព្យុះ Calcutta Cyclone កើតឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៧៣៧

៤៖ ប្រទេសចិន អ្នកស្លាប់២២៩ពាន់នាក់ ព្យុះ Super Typhoon Nina កើតឡើងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ១៩៧៥

៥៖ ប្រទេស ឥណ្ឌា (បច្ចុប្បន្នបង់ក្លាដែស) អ្នកស្លាប់២០០ពាន់ នាក់ ព្យុះ Great Backerganj Cyclone កើតឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៧៥

៦៖ ប្រទេសវៀតណាម អ្នកស្លាប់១៥០ពាន់នាក់ ព្យុះ Haiphong Typhoon កើតឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៨៨១

៧៖ ប្រទេស បង់ក្លាដែស អ្នកស្លាប់១៣៩ពាន់នាក់ ព្យុះ Banglades Cyclone កើតឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៨

៨៖ ប្រទេសមីយ៉ាន់ម៉ា អ្នកស្លាប់ជាង១៣៨ពាន់នាក់ ព្យុះ Cyclone Nargis កើតឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០០៨

៩៖ ប្រទេសឥណ្ឌា អ្នកស្លាប់១០០ពាន់នាក់ ព្យុះ Bombay Cyclone កើតឡើងនៅឆ្នាំ១៨៨២

១០៖ ប្រទេសឥណ្ឌា អ្នកស្លាប់៨០ពាន់នាក់ ព្យុះ Bengal Cyclone កើតឡើងខែតុលា ឆ្នាំ១៨៧៤

តាមរយៈតួលេខនេះបានបង្ហាញថាប្រទេសឥណ្ឌា ជាប្រទេសដែលរងគ្រោះ និងមានមនុស្សស្លាប់ដោយខ្យល់ព្យុះ ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក៕
ប្រទេសទាំង១០ ដែលមានអ្នកស្លាប់ ដោយសារខ្យល់ព្យុះច្រើនជាងគេ (វីដេអូ)

ប្រទេសទាំង១០ ដែលមានអ្នកស្លាប់ ដោយសារខ្យល់ព្យុះច្រើនជាងគេ (វីដេអូ)

ប្រទេសទាំង១០ ដែលមានអ្នកស្លាប់ ដោយសារខ្យល់ព្យុះច្រើនជាងគេ (វីដេអូ)

ប្រទេសទាំង១០ ដែលមានអ្នកស្លាប់ ដោយសារខ្យល់ព្យុះច្រើនជាងគេ (វីដេអូ)

 

ប្រភព៖ Freshnewsasia

  • ប្រទេសទាំង១០ ដែលមានអ្នកស្លាប់ ដោយសារខ្យល់ព្យុះច្រើនជាងគេ (វីដេអូ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: