អ្នក​ភូមិ​កំពង់​ស្មាច់​តូច​ថា​នឹង​យក​ពស់ថ្លាន់​ទម្ងន់​ជាង​១៣​គីឡូ​ទៅ​លែង​វិញ​ក្រោយ​មន្ត្រី​ត្រួត​ពិនិត្យ​រួច​

ស្រុកព្រៃនប់៖ ពស់ថ្លាន់ដែលមានទម្ងន់រហូតដល់១៣,៥គីឡូក្រាម ដែលប្រជាពលរដ្ឋរស់នៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចាប់បាននៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ ដោយពួកគាត់ថាអះអាងថានឹងយកពស់ថ្លាន់នេះទៅក្នុងព្រៃវិញ ក្រោយពីមន្ត្រីជំនាញសត្វព្រៃសហការត្រួតពិនិត្យរួច។

នេះជាទង្វើមួយដ៏ល្អរបស់អ្នកភូមិកំពង់ស្មាច់តូច ដែលមានគំនិតអភិរក្សនិងថែរក្សាពពួកសត្វព្រៃគ្រប់ប្រភេទតួយ៉ាងដូចជាពស់ថ្លាន់មួយក្បាលនេះជាដើម ប្រសិនបើពលរដ្ឋគាត់មិនមានគំនិតលែងវិញទេ កុំអីពស់ថ្លាន់មួយក្បាលនេះនឹងក្លាយទៅជាសាច់ស៊ុបបាត់ទៅហើយ ហើយទង្វើមួយនេះជាទង្វើមួយគួរឲ្យគោរពនិងយកគំរូតាម៕
អ្នក​ភូមិ​កំពង់​ស្មាច់​តូច​ថា​នឹង​យក​ពស់ថ្លាន់​ទម្ងន់​ជាង​១៣​គីឡូ​ទៅ​លែង​វិញ​ក្រោយ​មន្ត្រី​ត្រួត​ពិនិត្យ​រួច​

អ្នក​ភូមិ​កំពង់​ស្មាច់​តូច​ថា​នឹង​យក​ពស់ថ្លាន់​ទម្ងន់​ជាង​១៣​គីឡូ​ទៅ​លែង​វិញ​ក្រោយ​មន្ត្រី​ត្រួត​ពិនិត្យ​រួច​

ប្រភព៖ ហ៊ុយ ប៊ុនឡេង
សម្រួល និងចុះផ្សាយ៖ kqube

  • អ្នក​ភូមិ​កំពង់​ស្មាច់​តូច​ថា​នឹង​យក​ពស់ថ្លាន់​ទម្ងន់​ជាង​១៣​គីឡូ​ទៅ​លែង​វិញ​ក្រោយ​មន្ត្រី​ត្រួត​ពិនិត្យ​រួច​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:ជីវិតនិងសង្គម
Tags: