គ្រោះ​ថ្នាក់​ដែល​អ្នក​ស្មាន​មិន​ដល់​ក្នុង​ការ​បង្ហោះ​រូប​សំបុត្រ​យន្តហោះ​នៅ​លើ​បណ្ដាញ​សង្គម​

ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ មនុស្ស​ជា​ច្រើន​ឈ្លក់​វង្វេង​នឹង​ការ​ថត​បង្អួត​សម្រស់​របស់​ខ្លួន​ ឬ​ទិដ្ឋភាព​នានា​ដែល​នៅ​ជុំវិញ​ខ្លួន ជា​ពិសេស​នោះ​គឺ​ព័ត៌មាន​ និង​សកម្មភាព​របស់​ខ្លួន​ចូល​ទៅ​ក្នុង​បណ្ដាញ​សង្គម Facebook ឬ Instagram ដោយ​មិន​បាន​ចាប់​អារម្មណ៍​ពី​ចំណុច​អវិជ្ជមាន​របស់​វា​ឡើយ​។​

ថ្មីៗ​នេះ​វេបសាយ​មួយ​ដែល​មាន​ឈ្មោះ​ថា Krebs on security​ បាន​ព្រមាន​ពី​ការ​បង្ហោះ​រូប​សំបុត្រ​យន្តហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​ដែល​ចែក​ចាយ​ដល់​មនុស្ស​រាប់​លាន​នាក់​លើ​ពិភពលោក​។​ នៅ​លើ​សំបុត្រ​យន្ត​ហោះ​គឺ​មាន​បាកូដ​ដែល​មាន​ផ្ទុក​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​យើង​ជា​ច្រើន​ ហើយ​អ្នក​ណា​ក៏​អាច​មើល​ដឹង​ដែរ​នៅ​ពេល​ដែល​គេ​ឃើញ​បាកូដ​នេះ​។​ គេ​អាច​ដឹង​បាន​ដោយ​ត្រឹម​តែ​មាន​កម្មវិធី​មួយ​ដែល​អាច​មើល​ដឹង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់​តាម​រយៈ​បាកូដ​នេះ​។​

បាកូដ​នេះ​អាច​មាន​ឈ្មោះ​អ្នក​ដំណើរ ទីតាំង​យន្តហោះ​ចេញ​ដំណើរ​ និង​ចុះចត​ រួម​ទាំង​ព័ត៌មាន​ដទៃ​ទៀត​ជា​ច្រើន​ផង​ដែរ​។​ ជន​ខិល​ខូច​អាច​ប្រើប្រាស់​រូបភាព​នេះ​ដើម្បី​ចូល​ក្នុង​គណនី​របស់​អ្នក​ដំណើរ​របស់​វេបសាយ​ក្រុមហ៊ុន​អាកាសចរណ៍ រួច​អាច​ធ្វើ​ការ​លុប​ជើង​ហោះ​ហើរ ផ្លាស់​ប្ដូរ​ពេល​វេលា​ ឬ​ផ្លាស់​ប្ដូរ​ព័ត៌មាន​ដោយ​មិន​ឲ្យ​ម្ចាស់​គណនី​ដឹង​បាន​យ៉ាង​ងាយ​ស្រួល។​

ហេតុ​ដូចនេះ​ហើយ​ដើម្បី​ចៀស​វាង​នូវ​ហេតុការណ៍​នានា​ដែល​អាច​កើត​ឡើង​ លោក​អ្នក​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ និង​មិន​គួរ​បង្ហោះ​រូបភាព​ ឬ​ទិន្នន័យ​ផ្ទាល់ខ្លួន​ច្រើន​ពេក​ចូល​ក្នុង​បណ្ដាញ​សង្គម​ឡើយ​៕

  • គ្រោះ​ថ្នាក់​ដែល​អ្នក​ស្មាន​មិន​ដល់​ក្នុង​ការ​បង្ហោះ​រូប​សំបុត្រ​យន្តហោះ​នៅ​លើ​បណ្ដាញ​សង្គម​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កីឡា
Tags: