Spur គ្រោង​នឹង​នាំ​យក​ខ្សែ​បម្រើ​ដ៏​ល្អ​មួយ​រូប​ពី​ក្លឹប​ Real Madrid

ក្នុងដើមរដូវកាលថ្មីនេះក្លឹប Tottenham Hortspur កំពុងចាប់ផ្ដើមជាមួយទម្រង់យ៉ាងល្អដោយ៧ប្រកួតនៅ Premier League ពួកគេឈ្នះ៥នឹងស្មើ២ មាន១៧ពិន្ទុហើយកំពុងឈរនៅចំណាត់ថ្នាក់ទី២ក្នុងតារាងនៃក្របខណ្ឌកំពូលរបស់អង់គ្លេសមួយនេះ ។

យ៉ាងណាថ្មីៗនេះក្លឹប Tottenham Hortspur បានបង្ហើបទៅកាន់អ្នកសារព័ត៌មានថាពួកគេមានគម្រោងក្នុងពង្រឹងបន្ថែមទៅលើតំបន់បម្រើរបស់ខ្លួនឲ្យកាន់តែប្រសើរជាងនេះ ខណៈបច្ចុប្បន្នពួកគេកំពុងមានចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធមួយរូបរបស់ក្លឹប Real Madrid របស់អេស្ប៉ាញគឺកីឡាករ Isco ។ ដោយតាមប្រភពពីការចុះផ្សាយរបស់ Marca បានឲ្យដឹងថាក្លឹប Tottenham Hortspur គ្រោងនឹងធ្វើការដេញថ្លៃយកខ្សែរូបនោះនៅពេលទីផ្សារដោះដូរកីឡាករបើកខែមករាខាងមុខនេះ ។

Spur គ្រោង​នឹង​នាំ​យក​ខ្សែ​បម្រើ​ដ៏​ល្អ​មួយ​រូប​ពី​ក្លឹប​ Real Madrid

ដោយឡែកយោងតាមប្រភពពី Marca បានឲ្យដឹងថាកីឡាករ Isco ឯណោះវិញក៏ហាក់បង្ហាញតម្រុយក្នុងការចាកចេញពីក្លឹប Real Madrid ផងដែរ ខណៈរូបគេបានខកបំណងជាមួយគ្រូបង្វឹករបស់ Real Madrid ដែលមិនផ្ដល់ឱកាសឲ្យគេបានចូលលេងដិតដល់នោះ ។ យោងតាមការចុះផ្សាយនេះប្រហែលជាឱកាសល្អរបស់ Tottenham Hortspur ក្នុងនាំយកខ្សែបម្រើរូបនេះមកកាន់ទឹកដីអង់គ្លេសហើយ ។

  • Spur គ្រោង​នឹង​នាំ​យក​ខ្សែ​បម្រើ​ដ៏​ល្អ​មួយ​រូប​ពី​ក្លឹប​ Real Madrid已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កីឡា
Tags: