«យុវជនខ្មែរ» របស់ នីកូ ឡូយអស់ស្ទះ ! (មានវីដេអូ)

6 Videos


ម្ចាស់បទ «ខ្ញុំខូចចិត្តម្នាក់ឯងគ្មានអ្នកដឹង» បានបញ្ចេញបទចម្រៀងថ្មីមួយបទទៀតហើយ មានចំណង ជើងថា «យុវជនខ្មែរ» ជាស្នាដៃនិពន្ធថ្មី កំពុងតែទទួលបានការចាប់អារម្មណ៍នៅលើបណ្តាញ សង្គម ។ នៅក្នុងបទចម្រៀងថ្មីនេះដែរគេសង្កេតឃើញថាមានលក្ខណៈប្លែកខុសពីបទមុនៗ ដោយសារ មានការបង្ហាញនូវក្បាច់រាំថ្មីរំលេចឱ្យឃើញនូវឈុតឆាកមួយចំនួននៅក្នុងល្ខោនខោលរបស់ខ្មែរយើង អមជាមួយចង្វាក់ភ្លេងបែបញាក់កន្ត្រាក់អារម្មណ៍ ដែលជាចង្វាក់មួយទទួលបានការពេញ និយមពីសំណាក់យុវវ័យបច្ចុប្បន្ន ។

«យុវជនខ្មែរ» របស់ នីកូ ឡូយអស់ស្ទះ ! (មានវីដេអូ)

មិនតែប៉ុណ្ណោះគេឃើញមានការបង្ហាញនូវសម្លៀកបំពាក់ បែបប្រពៃណីខ្មែរក្នុងសម័យដើមយ៉ាងស្រស់ស្អាត លាយឡំជាមួយការសម្តែងសិល្បៈក្បាច់គុន រួមជាមួយឧបករណ៍ភ្លេងបុរាណជាច្រើនប្រភេទ ។ ជាពិសេសអត្ថន័យន័យបទចម្រៀងហាក់ បន្ថែមកម្លាំងចិត្តឱ្យយុវជនខ្មែរមានស្មារតីស្រឡាញ់ និង លើកស្ទួយវប្បធម៌ជាតិឱ្យមានការរីក ចម្រើន ។ ចង់ដឹងថាបទចម្រៀងថ្មីរបស់តារាចម្រៀង នីកូ មានភាពទាក់ទាញយ៉ាងណា សូមទស្សនា វីដេអូខាងក្រោមនេះ ៕ ប្រមាញ់តួ