Jose Mourinho គ្រោង​ចំណាយ​ដល់​ទៅ​ជិត​១០០​លាន​អឺរ៉ូ​ដើម្បី​ទិញ​កីឡាករ​មួយ​រូប​របស់​ PSG

មួយរយៈចុងក្រោយនេះគ្រូបង្វឹករបស់ Manchester United គឺលោក Jose Mourinho កំពុងស្វះស្វែងកម្លាំងថ្មីដើម្បីត្រៀមមកជួយក្រុមប្រជែងពាននៅរដូវកាលរដូវកាលក្រោយ ខណៈមានព័ត៌មានមួយចំនួនបានឲ្យដឹងថាលោកកំពុងតែពិចារណាដេញថ្លៃកីឡាករមួយរូបរបស់ក្លឹប PSG គឺកីឡាករ Marco Verratti ។

ដោយយោងតាមប្រភពពី Corriere dello Sport បានឲ្យដឹងថាលោក Jose Mourinho មានគម្រោងក្នុងការដេញខ្សែបម្រើវ័យ២៣ឆ្នាំសញ្ជាតិអ៊ីតាលីរូបនោះប្រមាណជា៧៩លានផោន ( ៩៩.៤៩លានអឺរ៉ូ ) ដែលនេះវាជាតម្លៃដ៏ខ្ពស់មួយ ។

តាមប្រភពខាងលើដដែលបានបញ្ជាក់ថាកីឡាករ Marco Verratti ក៏ចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ក្លឹប Man Utd ផងដែរ ប៉ុន្តែក្លឹប PSG ហាក់ដូចជាមិនចង់បាត់បង់ខ្សែបម្រើដ៏លេចធ្លោរូបនេះនោះទេ ខណៈគេនៅសល់កុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ២០២០ឯណោះ ។

គួរបញ្ជាក់ថាត្រឹមវ័យ២៣ឆ្នាំ Marco Verratti បានអភិវឌ្ឍន៍ខ្លួនក្លាយជាខ្សែបម្រើដ៏លេចធ្លោមួយរូបក្នុងពិភពបាល់ទាត់ដោយរូបគេមានភាពរហ័សរហួន និងភាពវ័យឆ្លាតក្នុងបញ្ជូនបាល់ទៅកាន់មិត្តក្រុមដើម្បីបង្កើតឱកាសវាយសម្រុកផងដែរ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Jose Mourinho គ្រោង​ចំណាយ​ដល់​ទៅ​ជិត​១០០​លាន​អឺរ៉ូ​ដើម្បី​ទិញ​កីឡាករ​មួយ​រូប​របស់​ PSG已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កំសាន្ត
Tags: