កីឡាករ​រូប​នេះ​ថ្លែង​ថា​ខ្លួន​សោក​ស្ដាយ​ដែល​ជ្រើស​ Barcelona ហើយ​ចាក​ចោល​ Arsenal

អតីតកីឡាករមួយរូបរបស់ក្លឹប Arsenal នៅចន្លោះឆ្នាំ២០០៥ដល់ឆ្នាំ២០០៨គឺកីឡាករ Alexander Hleb ថ្មីៗនេះបានលើកក្នុងបទសម្ភាសន៍មួយថារូបគេមានការសោកស្ដាយដែលគេបានសម្រេចចាកចេញពីក្លឹប Arsenal កាលពីឆ្នាំ២០០៨ហើយទៅជ្រើសយកក្លឹប Barcelona វិញនោះ ។

កីឡាករ​រូប​នេះ​ថ្លែង​ថា​ខ្លួន​សោក​ស្ដាយ​ដែល​ជ្រើស​ Barcelona ហើយ​ចាក​ចោល​ Arsenal

ដោយថ្លែងក្នុងបទសម្ភាសន៍មួយជាមួយ Sky Sport កីឡាករ Alexander Hleb បានលើកថា « អំឡុងពេលលេងនៅក្លឹប Arsenal ខ្ញុំគិតថាខ្ញុំបានបង្ហាញទម្រង់យ៉ាងល្អ ហើយវាប្រហែលជាពេលដែលខ្ញុំធ្វើបានល្អបំផុតសម្រាប់អាជីពបាល់ទាត់របស់ខ្ញុំ » ។

កីឡាករ​រូប​នេះ​ថ្លែង​ថា​ខ្លួន​សោក​ស្ដាយ​ដែល​ជ្រើស​ Barcelona ហើយ​ចាក​ចោល​ Arsenal

Alexander Hleb បន្តថា « តែក្រោយមកខ្ញុំបានផ្លាស់ទៅលេងនៅក្លឹប Barcelona អ្វីៗបានផ្លាស់ប្ដូរព្រោះខ្ញុំពុំទទួលបានឱកាសចូលជាប់លាប់នោះទេហើយទម្រង់លេងរបស់ខ្ញុំក៏បានធ្លាក់ចុះផងដែរ ដូចនេះខ្ញុំមានការសោកស្ដាយដែលជ្រើស Barcelona ចោល Arsenal ហើយវាពិតជាធ្វើខ្ញុំមានវិប្បដិសារីចំពោះការសម្រេចចិត្តមួយនេះមកដល់សព្វថ្ងៃ » ។

គួរំលឹកថាកីឡាករ Alexander Hleb បានផ្លាស់ពី Arsenal ទៅចូលរួមជាមួយ Barcelona ក្នុងតម្លៃខ្លូនប្រមាណជា១៥លានអឺរ៉ូ តែយ៉ាងណាដោយសារមិនបានចូលលេងដិតដល់ត្រឹមមួយរដូវកាលប៉ុណ្ណោះក៏បានចាកចេញពី Barcelona ហើយក៏ផ្លាស់ទៅលេងនៅក្លឹប Stuttgart របស់អាល្លឺម៉ង់វិញ ។

ប្រភព ៖

  • កីឡាករ​រូប​នេះ​ថ្លែង​ថា​ខ្លួន​សោក​ស្ដាយ​ដែល​ជ្រើស​ Barcelona ហើយ​ចាក​ចោល​ Arsenal已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:វីដេអូ
Tags: