ជំនន់​ទឹកភ្លៀង​ថ្ងៃ​សៅរ៍​នេះ​បាន​លិច​ផ្លូវជាតិ​លេខ​៥​ចំនួន​៤​កន្លែង​ជាង​៥​ម៉ោង​និង ដាច់​ផ្លូវលំ​១​កន្លែង​ប្រវែង​៦​ម៉ែត្រ​នៅក្នុង​ស្រុក​កំពង់ត្រឡាច​

​ខេត្តកំពង់ឆ្នាំង​៖ ផ្លូវជាតិ​លេខ​៥​ក្នុងស្រុក​សា​ម្គី​មានជ័យ និង​ស្រុក​កំពង់ត្រឡាច​ចំនួន​៤​កន្លែង មាន​ប្រវែង​ប្រមាណ​៦០០​ម៉ែត្រ​ត្រូវបាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ជាង​៥​ម៉ោង​នៅក្នុង​ថ្ថៃទី​០៨ ខែតុលា ឆ្នាំ​២០១៦​នេះ និង​ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ក្រុង​ស្រុក​ជួយ​សម្រួល​ចរាចរ​​ណ៍​បញ្ចៀស​ការខូចខាត​ផ្លូវ និង​ផ្លូវលំ​មួយកន្លែង​ក្នុងភូមិ​ឈូក ឃុំ​ធ្លក​វៀន ប្រវែង​៦​ម៉ែត្រ ត្រូវបាន​ជំនន់​ទឹក​បុក​ដាច់​នៅ​កណ្តាលយប់​ថ្ងៃទី​០៧ ខែតុលា​។​

dsc06397

​លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​និ​យា​​យ​អោយដឹង​នៅ​រសៀល​ថ្ងៃទី​០៨ ខែតុលា​នេះ​ថា​៖ ជំ​ន​ន៉​ទឹកភ្លៀង​នៅក្នុង​ថ្ងៃនេះ បានធ្វើអោយ​មាន​ទឹកជំនន់​ហូរ​កាត់​ផ្លូវជាតិ​លេខ​៥​ចំនួន​៤​ចំណុច​គឺ​៖ នៅ​គីឡូម៉ែត្រ​លេខ​៤០ ទឹក​លិច​ផ្លូវ​ប្រវែង​៤០០​ម៉ែត្រ , គីឡូម៉ែត្រ​លេខ​៤២ ទឹក​លិច​ផ្លូវ​ប្រវែង​១០០​ម៉ែត្រ , គីឡូម៉ែត្រ​លេខ​៤៩​ទឹក​លិច​ប្រវែង​១០០​ម៉ែត្រ , គីឡូម៉ែត្រ​លេខ​៥០​ទឹក​លិច​ប្រវែង​១៥០​ម៉ែត្រ ចំណុច​ទឹក​លិច​ទាំង​៤​កន្លែង​នេះ ស្ថិតនៅក្នុង​ស្រុក​សា​ម្គី​មានជ័យ និង​ស្រុក​កំពង់ត្រឡាច​។​

dsc06387

​ទឹកជំនន់​នេះ​បាន​លិច​ផ្លូវ​ចាប់ពី​ម៉ោង​១០​ព្រឹក និង​បាន​ស្រក​ទៅវិញ​នៅ​ម៉ោង​៤​រ​សៀ ល​ថ្ងៃនេះ​។​ក្នុងពេល​ទឹក​លិច​ផ្លូវ​នេះ សមត្ថកិច្ច​ចំរុះ​មាន​នគរបាល​ស្រុក កងរាជអាវុធហត្ថ​ស្រុក តំបន់សឹករង​ស្រុក និង​មន្ត្រីនគរបាល​ចរាចរ​ណ៍​ខេត្ត ក៏បាន​ជួយ​សម្រួល​ចរាចរណ៍ អោយ​យានយន្ត​ទាំងអស់​បើកបរ​យឺតៗ​ផងដែរ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ចៀស​ការខូចខាត​ផ្លូវ​នៅក្នុង​ចំណុច​ទឹក​លិច​លើផ្លូវ​ទាំងនេះ​។​

dsc06385

​ដោយឡែក​នៅ​ផ្លូវ​លេខ​១៥៣​ប៉េ​កា ក្នុងភូមិ​ឈូក ឃុំ​ធ្លក​វៀន ស្រុក​កំពង់ត្រឡាច ជំនន់​ទឹកភ្លៀង​បាន​បុក​ដាច់​នៅ​ពាក់​កណ្តាលយប់​ថ្ងៃទី​០៧ ខែតុលា អស់​បណ្តោយ​ប្រវែង​៦​ម៉ែត្រ ទ​ទឺង​១០​ម៉ែត្រ និង​មាន​ជម្រៅ​ជាង​៣​ម៉ែត្រ ដែល​នៅ​ថ្ងៃទី​០៨ ខែតុលា នេះ​មន្ទីរ​សាធារណៈការ​ខេត្ត​កំពុងធ្វើការ​ជួសជុល​ដាក់លូ​ថ្មី​ឡើងវិញ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

dsc06373
dsc06374

​មន្ទីរ​សាធារណៈការ​ខេត្ត និង​សមត្ថកិច្ច​ក៏​សូម​អំពាវនាវ​ផង​ដែល​ដល់​អ្នកបើកប​រ​យា​​ន​យន្ត​ទាំងអស់ មេត្តា​បើកបរ​យឺតៗ​ដោយ​ប្រុង​ប្រ​យ​ត្ន័ នៅ​ចំណុច​ផ្លូវជាតិ​ដែល​ត្រូវ​ទឹក​លិច ព្រោះ​ផ្លូវ​មួយចំនួន​ត្រូវ​ទឹក​ហូរ​កាត់​ខូច​ក្រហេងក្រហូង ដូច្នេះ​ការបើកបរ​យានយន្ត​ក្នុង​ល្បឿ ន​លឿនៗ​អាច​នឹង​បង្កអោយមាន​គ្រោះថ្នាក់​៕ ( រិទ្ធិជ័យ )