សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង​ចាប់បាន​ជ​នស​ង្ស​យ័​ប្រុស​ស្រី​៣​នាក់ ពេល​កំពុង​ធ្វើ​សកម្មភាព​ជួញដូរនិង​ចែកចាយ​គ្រឿងញៀន​

​ខេត្តកំពង់ឆ្នាំង​៖​ មនុស្ស​ប្រុស ស្រី​៣​នាក់ ត្រូវ​សមត្ថកិច្ច​ព័ទ្ធចាប់​ខ្លួន ខណៈ​សម្ងំ​លាក់ខ្លួន​ធ្វើ​សកម្មភាព​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ ក្នុងភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ការចាប់ខ្លួន​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះថ្ម​មួយកន្លែង​ស្ថិត​ន​ក្នុងភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

3

​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ជនសង្ស័យ​ប្រុស ស្រី​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​១.​ឈ្មោះ​ថោង សុ​វណ្ណា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុង​ភូមិ​សំរោង សង្កាត់​ផ្សារឆ្នាំង ២.​ឈ្មោះ ស្រឿ​ន ធារ៉ា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​និង ៣. ឈ្មោះ​ប៉ាវ សុខុម ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់ពន្ធ​ធនាគា​១​ឆ្នាំ​ពីបទ​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន ។ ក្នុងពេល ឃាត់ខ្លួន​បាន​សមត្ថកិច្ច​សមត្ថកិច្ច​ដកហូត​បាន កាំបិតប៉័ងតោ​មួយ នៅក្នុង​ការ​តាប​ស្ពាយ រួម​និង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​ផងដែរ ។

2

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជ​នស​ង្ស​យ័​ទាំង​៣​នាក់​ខាងលើ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ពួកគេ​ទាំង ៣​នាក់​ខាងលើ​គឺ​ពិតជា​បាន​ប្រើប្រាស់​ថ្នាំញៀន​ពិតប្រាកដ៍ ខ​ណះ​ដែល​សមត្ថកិច្ច​ចូលដល់​ពួកគេ​បាន​យក​ថ្នាំញៀន​បោះចោល​ក្នុង​ទឹក​ខាងក្រោម​ផ្ទះ​បំផ្លាញ​វត្ថុតាង​ចោល ។​

1

​សមត្ថកិច្ច​នគរបាល បាន​អោយដឹងទៀតថា​៖​ក្រោយ​ការសាកសួរ​សមត្ថកិច្ច​នគ​បាល​ក្រុង​កំពង់ឆ្នាំង​បានក៍​សាង​សុំ​ណុំ​រឿង ជនសង្ស័យ​រួម​និង​វត្ថុតាង​បញ្ជូន​បន្តទៅ​ការ​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគ​បាល​ខេត្ត​ចាត់ការ​បន្តទៅ​សាលាដំបូង​ខេត្ត ៕ ( រិទ្ធិជ័យ )