ទើប​តែ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​នៅ​រដូវកាល​នេះ​សោះ​ Welbeck ក្លាយ​ជា​វីរបុរស​ជួយ​ឲ្យ​ Arsenal ឈ្នះ​យប់​មិញ​តែ​ម្ដង

ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ​ក្លឹប​កាំ​ភ្លើង​ធំ​ Arsenal បាន​យក​ឈ្នះ​យ៉ាង​ប្រផិត​ប្រផើយ​លើ​ក្លឹប​ Liecester City ដោយ​លទ្ធផល​២​ទល់​នឹង​១​ ។

ដោយ​ក្នុង​ការ​ប្រកួត​នោះ​ក្លឹប​ Leicester City បាន​ធ្វើ​ការ​នាំ​មុខ​មុន​នៅ​នាទី​៤៥​ដោយ​កីឡាករ​ Jamie Vardy ដែល​ជា​បាល់​ពិន័យ​១១​ម៉ែត្រ​ តែ​នៅ​នាទី​៥៤​វា​ជា​សំណាង​អាក្រក់​សម្រាប់​ក្លឹប​ Liecester City ដោយ​ពួក​គេ​បាត់​បង់​សមាជិក​មួយ​រូប​គឺ​កីឡាករ​ Simpson ដែល​ទទួល​បាន​កាត​ក្រហម​ក្រោយ​ទទួល​បាន​កាត​លឿង​ជា​លើក​ទី​២​ ។

ដែល​ស្ថាន​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ក្លឹប​ Arsenal ដែល​មាន​សមាជិក​១១​នាក់​មាន​ប្រៀប​ជាង​ក្នុង​ការ​វាយ​សម្រុក​ រហូត​អាច​បាន​តាម​ស្មើ​នៅ​នាទី​៧០​ដោយ​កីឡាករ​ Theo Walcott ខណៈ​ការ​ប្រកួត​ស្ទើរ​តែ​បញ្ចប់​ទៅ​ហើយ​ពោល​គឺ​នៅ​នាទី​៩០+៥​ទៅ​ហើយ​កីឡាករ​ Danny Welbeck បាន​តែត​គ្រាប់​បាល់​ជ័យជំនះ​សម្រាប់​ក្លឹប​ Arsenal ។

គួរ​បញ្ជាក់​ថា​កីឡាករ​ Danny Welbeck ទើប​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​របស់​ខ្លួន​ឲ្យ​ក្លឹប​ Arsenal ក្នុង​ប្រកួត​យប់​នេះ​ប៉ុណ្ណោះ​សម្រាប់​​រដូវ​កាល​នេះ​ ដោយ​សារ​តែ​រូប​គេ​ទើប​តែ​ជា​សះ​ស្បើយ​ពី​របួស​ជង្គង់​ដែល​អូស​បន្លាយ​ប្រមាណ​ជា​ជាង​៩​ខែ​មក​គឺ​តាំង​ពី​ចុង​ខែ​មេសា​ឆ្នាំ​២០១៥​មក​ម្ល៉េះ​ ។

អត្ថបទ ៖ វិចទ័រ

  • ទើប​តែ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​នៅ​រដូវកាល​នេះ​សោះ​ Welbeck ក្លាយ​ជា​វីរបុរស​ជួយ​ឲ្យ​ Arsenal ឈ្នះ​យប់​មិញ​តែ​ម្ដង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កីឡា
Tags: