​ទម្លាប់​ល្អ​ទាំង ៥ ដែល​អ្នក​គួរ​ចាប់ផ្តើម មុនពេល​មាន​ផ្ទៃពោះ​

​ទម្លាប់​ល្អ​ទាំង ៥ ដែល​អ្នក​គួរ​ចាប់ផ្តើម មុនពេល​មាន​ផ្ទៃពោះ​

១. ត្រួតពិនិត្យ​សុខភាព និង​អ័រម៉ូន​ទី​រ៉ូ​អ៊ីត ពីព្រោះ បញ្ហា​អ័រម៉ូន​នេះ អាច​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ និង​សុខភាព​ទា​រកបាន ហើយ​អ្នក​ក៏​ប្រឈម​នឹងរ​លូត​កូន ឬ​កូន​កើត​មក​មិន​គ្រប់លក្ខណៈ​ផងដែរ​។​

២. ចាក់​វ៉ាក់សាំង​ការពារ ឲ្យបាន​គ្រប់តាម​ដំបូន្មាន​គ្រូពេទ្យ មុនពេល​មាន​ផ្ទៃពោះ ដើម្បី​ការពារ​កុំឲ្យ​ជំងឺ​ទាំងនោះ អាច​កើតមានឡើង អំឡុង​ពេល​អ្នក​មាន​ផ្ទៃពោះ​។​

៣. អាហារ​បំប៉ន​មុនពេល​មាន​ផ្ទៃពោះ ពិត​ជា​សំខាន់​ណាស់ ដូច្នេះ អ្នក​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ថា​តើ​អ្នក​អាច​បន្ត​ញ៉ាំ​អ្វីខ្លះ ហើយ​បញ្ឈប់​ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ណ​ខ្លះទៅ​។​

៤. ការ​ហាត់ប្រាណ​ជា​ទៀងទាត់ អាច​ជួយ​ឲ្យ​សុខភាព​អ្នក និង​កូន​បាន​ល្អប្រសើរ ហើយ​ងាយស្រួល​សម្រាលកូន​ទៀតផង​។ យ៉ាងណាមិញ អ្នក​គួរតែ​សួរ​គ្រូពេទ្យ ថា​តើ​អ្នក​គួរ​ហាត់ប្រាណ​បែបណា ហើយ​រយៈពេល​ប៉ុន្មាន​ទៅ ទើប​មាន​សុវត្ថិភាព​នោះ​។​

៥. ត្រូវ​កាត់បន្ថយ​សម្ពាធ (​ស្ត្រេ​ស​) ឲ្យបាន​ជា​ដាច់ខាត ពីព្រោះ បញ្ហា​នេះ​ពិតជា​ប៉ះពាល់​ធ្ងន់ធ្ងរ ចំពោះ​សុខភាព​ម្តាយ​កូន​អ្នក​ទាំង​ពីរ​ណាស់​៕

​ប្រភព ៖ Parents
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។