ប្រដាប់​ភេទ​តូច ឬ​ធំ​ពេក​? វិធី​រស់នៅ ឲ្យមាន​សេចក្តីសុខ​ដូច​គេឯង​

ប្រដាប់​ភេទ​តូច ឬ​ធំ​ពេក​? វិធី​រស់នៅ ឲ្យមាន​សេចក្តីសុខ​ដូច​គេឯង​

បុរស​ស្ត្រី​គ្រប់រូប គួរតែ​ចងចាំ​ថា ទំហំ​តូច ឬ​ធំ សុទ្ធ​មាន​ផលប្រយោជន៍ និង​ផលវិបាក​រៀងៗ​ខ្លួន ដូច្នេះ សម្រាប់​អ្នក​ដែល​ប្រដាប់​ភេទ​តូច ឬ​ធំ​ពេក មិន​គួរ​មាន​ចម្ងល់ ឬ​ពិបាកចិត្ត​អំពី​ទំហំ និង​លក្ខណៈ​ប្រដាប់​ភេទ​ខ្លួនឯង​ឡើយ​។​

១. លើកលែង​តែ​ប្រដាប់​ភេទបុរស តូច​ជាង ១០ សង់ទីម៉ែត្រ ទើប​ហៅ​ថា​តូច ប៉ុន្តែ បុរស​ភាគច្រើន ដែល​មាន​ទំហំ ១២ ទៅ ១៤ សង់ទីម៉ែត្រ ហើយ នៅតែ​ថា​របស់​ខ្លួនឯង​តូច​ទៀត​។​

២. បើ​នៅ​តែ​គិត​ថា​តូច​ទៀត ចូរ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ផ្លូវចិត្ត​។​

៣. បើ​ដៃគូ​របស់​អ្នករ​អ៊ូ​ថា ប្រដាប់​របស់​អ្នកតូច ប៉ុន្តែ តាមពិត​វា​វែង​ជាង ១០ សង់ទីម៉ែត្រ អឺ​ញ្ចឹង គឺ​នាង​ទេ ដែលជា​អ្នក​មាន​បញ្ហា​។​

៤. ចុះបើ​អ្នកតូច​ជាង ១០ សង់ទីម៉ែត្រ មែន ... កុំ​ព្រួយ មាន​វិធីសាស្ត្រ និង​ក្បាច់​រួមភេទ​ច្រើនណាស់ ដែល​អាច​ធ្វើឲ្យ​អ្នក និង​ដៃគូ​នៅតែ​អាច​រួមភេទ ប្រកបដោយ​សេចក្តីសុខ​ដដែល​ហ្នឹង​។​

៦. ត្រូវ​ចង​ចាំ​ថា ភាព​សុខ​ស្រួល កើតចេញ​ពី​កត្តា​ជាច្រើន​ផ្សេង​ទៀត (​ការ​បបោសអង្អែល ការប្រើ​មាត់ ការនិយាយ​គ្នា​) ដូច្នេះ វា​មិន​ចាំបាច់​ពឹង​ទាំងស្រុង ទៅលើ​ទំហំ​នោះឡើយ​។​

៧. ក្រែម និង​ថ្នាំ​ជំនួយ​? វា​មិន​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ដូច​ដែល​អ្នក​ចង់​នោះ​ទេ ដូច្នេះ អ្នក​គួរតែ​ផ្តល់​ទំនុកចិត្ត និង​ពឹងពាក់​លើ​សមត្ថភាព និង​បច្ចេកទេស​របស់​អ្នក​វិញ​ទៅ​។​៕

ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។