ក្រុម​ចម្រៀង​នារី​ 4 minute នឹង​វិល​ត្រលប់​មក​វិញ​នៅ​ខែ​មករា​នេះ

យើង​មាន​ការ​រំភើប​ជា​ខ្លាំង​នា​ឱកាស​ឆ្នាំ​ថ្មី​នេះ​ដោយ​បាន​ទទួល​ដំណឹង​ថា​ ក្រុម​ចម្រៀង​នារី​ 4 minute នឹង​វិល​ត្រលប់​មក​វិញ​ជា​ផ្លូវ​ការ​ក្នុង​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ​។
អ្នក​តំណាង​ផលិតកម្ម​ Cube Entertainment បាន​ប្រាប់​ OSEN នៅ​ថ្ងៃ​បុណ្យ​ណូអែល​ថា​ “ចំពោះ​ការ​ត្រលប់​មក​វិញ​ក្នុង​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ​ ក្រុម​ចម្រៀង​នារី​ 4minute បាន​កំពុង​ធ្វើ​ការ​យ៉ាង​លំបាក​។ ជាមួយ​គ្នា​នេះ​ដែរ​ ថ្ងៃ​ចេញ​លក់​អាល់ប៊ុម​ជាក់​លាក់​ក៏​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ។”

ក្រុម​ចម្រៀង​នារី​ 4 minute  នឹង​វិល​ត្រលប់​មក​វិញ​នៅ​ខែ​មករា​នេះ

ទន្ទឹម​នឹង​នេះ​ ក្រុម​ចម្រៀង​មួយ​នេះ​ទទួល​ពាក្យ​ចចាមអារ៉ាម​ថា​បាន​កំពុង​ធ្វើការ​ជាមួយ​ឌីជេ​ដ៏​ល្បី​មួយ​រូប​ព្រម​ទាំង​ជា​អ្នក​ផលិត​អាល់ប៊ុម​នេះ​ផង​ដែរ​។ ការ​វិល​ត្រលប់​នេះ​គឺ​បន្ទាប់​ពី​ពុំ​មាន​សកម្មភាព​អស់​រយៈពេល​១១​ខែ​។

ក្រុម​ចម្រៀង​នារី​ 4 minute  នឹង​វិល​ត្រលប់​មក​វិញ​នៅ​ខែ​មករា​នេះ

  • ក្រុម​ចម្រៀង​នារី​ 4 minute នឹង​វិល​ត្រលប់​មក​វិញ​នៅ​ខែ​មករា​នេះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កំសាន្ត
Tags: