រុស្សុីវាយប្រហារ Internet អាមេរិក រំខានដំណើរការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី

តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Channel NewsAsia នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះឲ្យដឹងថា រុស្សុីបានរងការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិកថាបានអុកឡុក និងវាយប្រហារតាមប្រព័ន្ធ Internet « Hacked »របស់អាមេរិក ក្នុងគោលបំណងរំខានឬបង្កការរារាំងដំណើរការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ ។

រុស្សុីវាយប្រហារ Internet អាមេរិក រំខានដំណើរការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី

មន្ថ្រីរដ្ឋបាលអាមេរិកបានឲ្យដឹងថា ទីក្រុង Washington នឹងធ្វើការឆ្លើយតបទៅទីក្រុង Moscow វិញចំពោះអំពើ Hack តាមប្រព័ន្ធ Internet នេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតនូវវិធានការតបតអ្វីនោះទេ គឺគ្រាន់តែបានថ្លែងថា «យើងនឹងធ្វើសកម្មភាពការពារផលប្រយោជន៍របស់យើង រួមទាំងបណ្ដាញទំនាក់ទំនងតាម Internet» ។

រុស្សុីវាយប្រហារ Internet អាមេរិក រំខានដំណើរការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី

នាពេលកន្លងមក សហរដ្ឋអាមេរិកធ្លាប់បានអះអាងថា រាល់អំពើវាយប្រហារតាមប្រព័ន្ធ Internet មកលើស្ថាប័នសំខាន់ៗរបស់ខ្លួន គឺប្រទេសដែលប្រព្រឹត្តតាមការស្រាវជ្រាវរកឃើញដោយអាមេរិកនោះនឹងទទួលបានការសងសឹកវិញក្រោមទម្រង់ការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ឬការទូត ឬក៏អាចទទួលរងការវាយប្រហារបកតាមប្រព័ន្ធ Internet ដូចគ្នា ៕

Related

Loading...