វិធីសាស្រ្ត ៩ យ៉ាងជួយបំបាត់ស្នាមជ្រួញក្រោមភ្នែក

6 Videos


ស្នាមជ្រីវជ្រួញនៅត្រង់បរិវេនស្បែកក្រោមភ្នែក អាចនឹងប៉ះពាល់ខ្លាំងដល់សុខភាពសម្រស់និងភាពទាក់ទាញ របស់អ្នក ជាពិសេសវាជាក្តីបារម្ភក្នុងចំណោមសុភាពនារីទូទៅ ។ តាមពិតទៅបញ្ហាជ្រីវជ្រួញស្បែកនៅក្រោមភ្នែកអាចដោះស្រាយបាន ដោយប្រើផលិតផលងាយរកបាននៅក្នុងផ្ទះបាយ និងធ្វើការផ្សំព្យាបាលដោយខ្លួនឯង ។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួន ដែលអ្នកអាចអនុវត្តបានដោយខ្លួនឯង។

១. ទឹកម្នាស់៖

វិធីសាស្រ្ត ៩ យ៉ាងជួយបំបាត់ស្នាមជ្រួញក្រោមភ្នែក

ទឹកម្នាស់មានផ្ទុកសារធាតុអង់សីុមសកម្មម្យា៉ងដែលគេស្គាល់ថា ប្រូមេឡាអីុន (bromelain) ជាសារធាតុប្រឆាំងបញ្ហារលាក និងមានសារធាតុអាសីុត អាល់ហ្វាអីុដ្រុកសីុ (alpha hydroxy) ជួយព្យាបាល បញ្ហាជាំ និង ជ្រួញលើស្បែកបាន ដោយគ្រាន់តែយកទឹកម្នាស់ទៅលាបត្រង់ស្បែកដែលជ្រួញនោះ ទុកចោលរយៈពេល ២០ នាទី ទើបលាងសំអាតនឹងទឹកធម្មតាចេញ ។ អ្នកអាចអនុវត្តអោយបានពី ២ ទៅ ៣ ដងក្នុងមួយថ្ងៃ ។

២. ប្រេងល្ហុងខ្វង៖

វិធីសាស្រ្ត ៩ យ៉ាងជួយបំបាត់ស្នាមជ្រួញក្រោមភ្នែក

ស្រទាប់ស្បែកនៅក្រោមបរិវេនភ្នែក ជាប្រភេទស្បែកដែលខ្ចីនិងត្រូវការសំណើម ព្រោះបើវាខ្វះសំណើម វានឹងបង្ករអោយកើតបញ្ហាជ្រីវជ្រួញលើស្បែក។ ប្រេងល្ហុងខ្វងសំបូរដោយជាតិសំណើមខ្ពស់ ដូច្នេះអ្នកអាច យកប្រេងនេះមកលាបត្រង់ស្បែកក្រោមបរិវេនភ្នែកបាន វាក៏នឹងជួយអោយស្បែកទន់រលោងផងដែរ ។ វិធីប្រើគឺគ្រាន់តែយកម្រាមដៃទៅជ្រលក់ប្រេងនេះ រួចយកទៅលាបត្រង់ស្បែកដែលជ្រួញ។

៣. ត្រសក់៖

វិធីសាស្រ្ត ៩ យ៉ាងជួយបំបាត់ស្នាមជ្រួញក្រោមភ្នែក

ប្រសិនបើស្បែកខ្វះសំណើម អ្នកអាចយកត្រសក់មកលាបក៏បាន ជាពិសេសស្បែកដែលជាំខ្មៅ ស្បែកដែល ប្រែពណ៌ខុសពីសភាពស្បែកធម្មជាតិ ដោយសារត្រូវកំដៅថ្ងៃ និងជាំដោយសារធាតុគីមីផ្សេងៗ ។ វិធីធ្វើគឺ ត្រូវយកផ្លែត្រសក់ទៅចិតជាចំណិតស្តើងៗ យកទៅខ្លាសសេអោយត្រជាក់បន្តិច បន្ទាប់មកយកចំណិតត្រសក់ ទៅបិទលើស្បែកក្រោមភ្នែកទុកចោលរយៈពេល ១៥ នាទី ជារៀងរាល់ថ្ងៃ ។ នេះជាវិធីមួយជួយបំបាត់ស្នាមជ្រួញ និង ស្បែកស្ងួត ។

៤. ទឹកឃ្មុំ និង ខ្ញី៖

វិធីសាស្រ្ត ៩ យ៉ាងជួយបំបាត់ស្នាមជ្រួញក្រោមភ្នែក

សារធាតុខ្ញីអាចជួយសម្រួលចលនាឈាមរត់បាន ហើយដើម្បីបំបាត់ស្នាមជ្រួញ គឺចាំបាច់ត្រូវសម្រួលចលនា ឈាមរត់ត្រង់បរិវេនស្បែកដែលជ្រួញ ។ វិធីផ្សំគឺត្រូវយកទឹកខ្ញីចំណុះ ១ ស្លាបព្រាកាហ្វេ ទៅលាយជាមួយទឹកឃ្មុំ កន្លះស្លាបព្រាកាហ្វេ ។ យកទឹកដែលផ្សំរួចទៅលាបត្រង់ស្បែកដែលជ្រួញ ញីថ្មមៗរយៈពេល ១០ នាទី ជារៀងរាល់ថ្ងៃ ។ វិធីនេះវានឹងជួយជម្រុញចលនាឈាមរត់ក្រោមស្បែក ធ្វើអោយស្បែកមានសំណើម និងបំបាត់ស្នាមជ្រួញ ។

៥. ប្រេងដូង៖

វិធីសាស្រ្ត ៩ យ៉ាងជួយបំបាត់ស្នាមជ្រួញក្រោមភ្នែក

ជាតិខ្លាញ់នៅក្នុងប្រេងដូងជួយចិញ្ចឹមស្បែក និងការពារមិនអោយឡើងស្នាមជ្រីវជ្រួញលើស្បែក ។ អ្នកត្រូវរកប្រេងដូងដែលសុទ្ធល្អ យកមកម៉ាស្សា្ថ្មមៗនៅត្រង់ស្បែកក្រោមបរិវេនភ្នែក ។ ក្នុងប្រេងដូងមាន អាហារូបត្ថម្ភច្រើនជួយធ្វើអោយស្បែកទន់ និង កម្ចាត់ជាតិកង្វក់ចេញពីស្បែក ដូច្នេះអ្នកគួរប្រើប្រេងដូងធ្វើការមាស្សាអោយបានយ៉ាងហោចណាស់ ១០ នាទីក្នុងមួយថ្ងៃ ដោយអាចធ្វើការម៉ាស្សានៅពេលមុនចូលគេង ឬក្រោកពីព្រឹកព្រលឹមក៏បាន ។

៦. ប្រេងអូលីវ៖

វិធីសាស្រ្ត ៩ យ៉ាងជួយបំបាត់ស្នាមជ្រួញក្រោមភ្នែក

ប្រេងអូលីវក៏មានសមត្ថភាពជួយលាងសំអាតស្បែកបានជ្រៅដល់រន្ធញើស ។ អ្នកត្រូវរកប្រេងអូលីវសុទ្ធទើប ប្រសើរ ព្រោះប្រេងនេះក៏មានគុណភាពមិនចាញ់ទឹកឃ្មុំប៉ុន្នាននោះទេ ។ វាជួយរក្សាស្បែកអោយមានសំណើម ដូច្នេះអ្នកក៏អាចយកប្រេងនេះមកញឺត្រង់ស្បែកក្រោមភ្នែកដោយគ្រាន់តែប្រើម្រាមដៃជ្រលក់រួចយកទីញឺម៉ាស្សាថ្មមៗនៅពេលយប់ និងពេលក្រោកពីព្រលឹមក៏បាន ។

៧. ប្រេងអាវូកាដូ៖

វិធីសាស្រ្ត ៩ យ៉ាងជួយបំបាត់ស្នាមជ្រួញក្រោមភ្នែក

ប្រេងនេះមានជាតិខ្លាញ់ខ្ពស់សក្តិសម្រាប់ព្យាបាលស្បែកជ្រួញនៅក្រោមភ្នែក ។ វីធីប្រើអ្នកមិនចាំបាច់ទៅរក ទិញប្រេងដែលចម្រាញ់រួចក៏បាន គឺអ្នកគ្រាន់តែចិតផ្លែអាវូកាដូជាចំណិតតូចៗ រួចយកទៅបិទលើស្បែកក្រោម បរិវេនភ្នេករយៈពេល ១៥ នាទី តែត្រូវសង្កត់សាច់របស់វាអោយបានផ្អិបល្អទៅនឹងស្បែករបស់អ្នក ។ វិធីនេះ មិនត្រឹមតែជួយកាត់បន្ថយស្នាមជ្រួញនោះទេ តែថែមទាំងជួយកម្ចាត់ស្នាមខ្មៅជាំលើស្បែកផងដែរ ។

៨. ទឹកផ្កាកូឡាប៖

វិធីសាស្រ្ត ៩ យ៉ាងជួយបំបាត់ស្នាមជ្រួញក្រោមភ្នែក

ប្រសិនបើអ្នកមានពេលច្រើន អ្នកគួរសាកល្បងយកត្របកផ្កាកូឡាបទៅត្រាំទឹក រួចយកទឹករបស់វាទៅ លុបលាងសំអាតមុខអោយបានរាល់ពេល អោយបានពី ៣ទៅ ៤ដងក្នុងមួយថ្ងៃ នោះវានឹងធ្វើអោយស្បែកអ្នកស្រស់ថ្លា សំអាតស្នាមខ្មៅ និងជាំជ្រួញលើមុខ ។ វិធីមួយទៀតអ្នកអាចយកសំលីទៅជ្រលក់ទឹកផ្កាកូឡាប រួចយកទៅបិទ លើស្បែកដែលជ្រួញក្រោមភ្នែកក៏បាន ។

៩. ស៊ុតស៖

វិធីសាស្រ្ត ៩ យ៉ាងជួយបំបាត់ស្នាមជ្រួញក្រោមភ្នែក

សារធាតុខាប់អន្ធិលដែលបានមកពីស៊ុតគ្រប់ប្រភេទជាពិសេសពងមាន់ គឺអាចជួយបន្តឹងស្បែកមុខ កាត់បន្ថយ ស្នាមជ្រីវជ្រួញ និង ការពារមិនអោយវិវត្តន៍ទៅរកបញ្ហាជ្រួញស្បែកមុខនៅពេលឈានដល់វ័យចំណាស់ ៕ សុផល