Q&A: ថ្លោះធ្លោយជាមួយសង្សារក្នុងកំឡុងថ្ងៃសុវត្ថិភាព តែពេលនេះមិនឃើញមានមករដូវ គួរគិតយ៉ាងណា?

6 Videos


សំណួរ
កាលពីខែមុននេះនាងខ្ញុំបានថ្លោះធ្លោយរួមភេទជាមួយសង្សារពេលនេះកំពុងព្រួយបារម្ភថាមានគភ៌ដោយសារថាថ្ងៃរួមភេទនោះមិនមានប្រើស្រោមអនាម័យ ហើយក៏មិនបានលេបថ្នាំពន្យាកំណើតដែរ។នាងខ្ញុំសូមបញ្ជាក់ថាថ្ងៃរួមភេទនោះគឺក្រោយពេលដែលអស់ឈាមរដូវបាន៤ថ្ងៃ ព្រោះគិតថាវាស្ថិតនៅក្នុងអំឡុង ៧ថ្ងៃមុននិង៧ថ្ងៃអំឡុងពេលចន្លោះសុវត្តិភាពមិនមានគភ៌។ ពេលនេះរដូវខែមិនមកនាងខ្ញុំសង្ស័យថាអាចនឹងមានគភ៌ ដោយសារថានាពេលនេះនៅសុខៗក៏វិលមុខ រមូលពោះ និងមានអារម្មណ៍សុដន់បានរីកធំឡើង។នាងខ្ញុំខ្លាចអាការនេះជាសញ្ញាថាមានគភ៌ ហើយបើពិតជាមានមែនជារឿងអាក្រក់បំផុត។

ចម្លើយ
តាមគោលការណ៍រាប់៧ថ្ងៃមុនិង៧ថ្ងៃក្រោយដែលអំឡុងពេលសុវត្តិភាពបំផុតក្នុងការរួមភេទមិនមានគភ៌នោះជារឿងផ្សងព្រេងបំផុត។តាមពិតហើយការប្រើវិធីរាប់ថ្ងៃដើម្បីការពារមិនឱ្យមានគភ៌នេះចាំបាច់ត្រូវតែការមករដូវទៀងទាត់។រយៈពេលនេះគឺគេធ្វើការ ប៉ាន់ស្មាននៃការជ្រុះស៊ុត ។ការពន្យាកំណើតវិធីនេះមិនសមរម្យស្ត្រីដែលមិនរដូវមិនទៀងទាត់នោះឡើយ។ក្នុងករណីមិនប្រាកដក្នុងចិត្តទេមិនគប្បីជ្រើសរើសវិធីនេះពន្យាកំណើតនោះឡើយ។ បើគ្មានថ្នាំពន្យាកំណើតហើយអ្នកគ្មានអ្វីការពារទៀតនោះគឺជ្រើសរើសវិធីមួយទៀតគឺការបញ្ចេញខាងក្រៅ។

បញ្ហាមួយនេះដែរអាស្រ័យទៅលើបុរសជាអ្នកកំណត់ ថាតើអាចបញ្ចេញនៅផ្នែកខាងក្រៅបានទាន់ពេលវេលាឬទេ។វិធីនេះបើប្រាកដក្នុងចិត្តគឺអាចទទួលផលត្រឹមតែ៨០ភាគរយទេព្រោះថាតាមធម្មតាមុនពេលឈានដល់ចំណុចកំពូលបុរសតែតែមានទឹកស្ពែមធ្លាយលេចចេញមកមុនក៏មានដែរ ម្ល៉ោះហើយទើបស្ត្រីខ្លះអាចមានគភ៌ញឹកញាប់ណាស់ចំពោះការប្រើវិធីពន្យាកំណើតតាមវិធីនេះ។ មិនថាអ្នកជ្រើសរើសវិធីពន្យាកំណើតបែបណាក៏ដោយ អ្នកចាំបាច់ត្រូវថែទាំសុខភាពឱ្យបានសមរម្យនិងប្រើវិធីពន្យាកំណើតតាមសុខភាពរាងកាយ។ការធ្វើបានបែបនេះនឹងមិនបង្កការប៉ះពាល់ដល់សុខភាពរបស់អ្នកទាំងរយះពេលខ្លីនិងរយះពេលវែងណាមួយឡើង៕ ដេប៉ូ