Chelsea អាច​ឆ្លង​ទៅ​លេង​វគ្គ​បន្ត​ Champion League ក្រោយ​ផ្ដួល​ Porto បាន​សម្រេច​

ក្លឹប​ Chelsea បាន​បន្ត​ទៅ​លេង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ UEFA Champion League បាន​ដោយ​ជោគ​ជ័យ​ក្រោយ​បាន​យក​ឈ្នះ​ដោយ​លទ្ធផល​២​ទល់​នឹង​០​លើ​ក្លឹប​ FC Porto ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​គ្រាប់​ដំបូង​របស់​ Chelsea បាន​ដោយ​ការ​ធ្វើ​ឲ្យ​ចូល​ទី​របស់​ខ្សែ​ការពារ​ Porto នៅ​នាទី​ទី​១២​ ខណៈ​គ្រាប់​ទី​២​គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Willian នៅ​នាទី​ទី​៥២​ ។

គួរ​បញ្ជាក់​ថា​ក្នុង​ពូល​G​នេះ​ក្រៅ​ពី​ក្លឹប​ Chelsea ដែល​មាន​ឱកាស​ឡើង​ទៅ​លេង​វគ្គ​បន្ត​ Champion League ក្លឹប​ Dynamo Kyiv ឯណោះ​វិញ​ក៏​បាន​បន្ត​ដំណើរ​ទៅ​លេង​វគ្គ​បន្ត​ Champion League ដូច​គ្នា​ផង​ដែរ​ក្រោយ​យក​ឈ្នះ​ដោយ​លទ្ធផល​១​ទល់​០​លើ​ក្លឹប​ Maccabi Tel Aviv ។ ដោយ​ឡែក​ក្លឹប​ Porto ត្រូវ​ជ្រុះ​ទៅ​លេង​នៅ​ពាន​រង្វាន់​ Europa League បន្ត​ ។

អត្ថបទ ៖ វិចទ័រ

  • Chelsea អាច​ឆ្លង​ទៅ​លេង​វគ្គ​បន្ត​ Champion League ក្រោយ​ផ្ដួល​ Porto បាន​សម្រេច​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កំសាន្ត
Tags: