លែង​លះ​ប្ដី​ រៀប​ការ​គូ​​ថ្មី​ដែល​ជា​មិត្តភ័ក្ដិ​របស់​ប្ដី ដើម្បី​ជួយ​​គ្នា​មើល​ថែ​ប្ដី​វិញ

ខណៈដែលប្ដីឈឺរហូតធ្លាក់ខ្លួនពិការស្ត្រីម្នាក់ក៏បានលែងលះប្ដីរបស់នាង ហើយទៅរៀបការជាមួយនឹងបុរសម្នាក់ទៀតដែលជាមិត្តភ័ក្ដិរបស់ប្ដីនាង ដោយបញ្ជាក់ថាការធ្វើនេះគឺដើម្បីមានគ្នាក្នុងថែទាំស្វាមីដែលកំពុងដែលពិការនិងដេកឈឺតែប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មានពី បានឲ្យដឹងថា ស្ត្រីម្នាក់នោះមានឈ្មោះថា Xie Xiping ចំណែកឯអតីតស្វាមីដែលពិការរបស់គាត់មានឈ្មោះថា Xu Xihan ដែលធ្លាក់ខ្លួនឈឺនឹងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងកាលពីឆ្នាំ ២០០២ ។

អ្នកជិតខាងរបស់ពួកគេ បានគិតថាលោកស្រី Xie គួរតែរត់ចោលលោក Xu តាំងពីយូរណាស់មកហើយ ប៉ុន្តែ លោកស្រី Xie មិនបានធ្វើដូចជាអ្វីដែលអ្នកជិតខាងបានគិតនោះទេ គាត់នៅតែទ្រាំតស៊ូមើលថែប្ដីពិការរបស់ខ្លួនជាមួយកូនៗអស់ជាច្រើនឆ្នាំ។

បន្ទាប់ពីមើលឃើញពីភាពលំបាករបស់ភរិយាខ្លួននៅឆ្នាំ ២០០៩ លោក Xu ក៏បាននិយាយជាមួយនឹងភរិយាដ៏កម្សត់របស់ខ្លួនក្នុងការលែងលះគ្នា ដើម្បីឲ្យលោកស្រីអាចស្វែងរកសុភមង្គលដោយរៀបការជាមួយនឹងមិត្តភ័ក្ដិរបស់គាត់ដែលមានឈ្មោះថា Liu Zongkui ។

និយាយពីលោក Liu ក៏កាន់តែល្អទៅទៀតក្រោយពីរៀបការជាមួយនឹងលោកស្រី Xie ហើយគាត់មិនបានទៅណានោះទេ ដោយគាត់បានដើរតួនាទីមើលថែភរិយា ក៏ដូចជាអតីតស្វាមីរបស់នាង ដោយមិនប្រកាន់អ្វីទាំងអស់ ។ ចំណែកលោក Xu វិញក៏សុខចិត្តរស់នៅក្នុងគ្រួសារមួយនេះ ដោយគាត់បាននិយាយថា “បើសិនជាអ្នកមិនចាកចេញពីខ្ញុំ ខ្ញុំនឹងនៅតែរស់នៅជាមួយអ្នកជារៀងរហូត”។ ហើយកាលពីឆ្នាំ ២០១២ កន្លងទៅនេះ លោកស្រី Xie ក៏បានផ្ដល់កំណើតកូនប្រុសម្នាក់ទៀតជាមួយនឹងលោក Liu ដែលធ្វើឲ្យគ្រោះសារមានសមាជិករហូតទៅដល់ ៦ នាក់ ដែលរស់នៅជាមួយគ្នាដោយសុភមង្គលមកដល់សព្វថ្ងៃ៕

  • លែង​លះ​ប្ដី​ រៀប​ការ​គូ​​ថ្មី​ដែល​ជា​មិត្តភ័ក្ដិ​របស់​ប្ដី ដើម្បី​ជួយ​​គ្នា​មើល​ថែ​ប្ដី​វិញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/08  Category:កំសាន្ត
Tags: