ឡាន​ដឹកឈើ​១​គ្រឿង​អស់​សាំង​ទៅមុខ​លែងរួច​ត្រូវ​កម្លាំង​អាវុធហត្ថ​បង្ក្រាប

ខេត្តក្រចេះ ៖ ឡានដឹកឈើប្រណីតប្រភេទធ្នង់ និងនាងនួនលោតឆ័ត្របម្រុងនាំចេញទៅប្រទេសវៀតណាមរបស់មេឈ្មួញជើងចាស់មេជំនួញឈើរាប់សិបឆ្នាំម្នាក់ឈ្មោះ ធា បាក់ (ជាបងប្រុសរបស់ ធី បាញ់) ខណៈឡាននោះអស់សាំងទៅមុខលែងរួច ត្រូវបានកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកចិត្របូរី បានចាប់បង្ក្រាបបានយ៉ាងជោគជ័យកាលពីវេលាម៉ោង៦ និង០០នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នោលោះផ្លូវជាតិលេខ៧៦ ត្រង់ចំណុចដីសម្បទានសេដ្ឋកិច្ចកាំពី ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ។

ka-08-10-2016-13

ប្រភពពត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ៥ និង០០នាទីព្រឹកថ្ងៃទី៨ ខែតុលានេះ គេប្រទះឃើញឡានខាងលើនេះដឹកឈើពេញព្រៀប បើកបរក្នុងល្បឿនដូចហោះ លើដងផ្លូវជាតិលេខ 76A ទិសដៅចេញពីខេត្ត ស្ទឹងត្រែងឆ្លថកាត់ខេត្តក្រចេះ គោលដៅទៅប្រទេសវៀតណាម តែចៃដន្យរថយន្ដខាងលើនេះ មកដល់ចំណុចដីសម្បទានសេដ្ឋកិច្ចកាំពី ក៏អស់សាំងទៅមុខលែងរួចស្របពេល អ្នកសាព័ត៌មាន ប្រទះឃើញ ក៏រាយការណ៍ទៅកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេសដើម្បីត្រួតពិនិត្យ និងបង្ក្រាប។

ភ្លាមនោះកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកចិត្របូរីដឹកនាំ ដោយលោក អឹង ចិត្រា ចុះទៅទាន់ក៏ឃាត់បានឡានដឹកឈើនោះព្រមទាំងឃាត់បានមនុស្សពីនាក់៖ ទី១ឈ្មោះ ថន ប៊ុនធា ហៅធាបាក់ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិមានជ័យ ឃុំស្រែចា ស្រុកស្នួល ខេត្តក្រចេះ ជាថៅកែឈើ។ ទី២ឈ្មោះ នៅ ធារ៉ា ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅផ្សរស្នួល ស្រុកស្នួល ចេត្តក្រចេះ។ រថយន្ដ និងឈើ រួមទាំងមនុស្ស ត្រូវកម្លាំងអាវុធហត្ថអួសទៅស្នាក់ការអាវុធហត្ថស្រុកចឹត្របូរីដើម្បីវាស់វែងកសាងសំណុំរឿង៕

ka-08-10-2016-09
ka-08-10-2016-07
ka-08-10-2016-12
ka-08-10-2016-14