យី​មែន​ក៏​អី​ Torres អាច​ទទួល​បាន​កម្រៃ​ខ្ពស់​ជាង​គេ​ក្នុង​ពិភព​បាល់​ទាត់​

ដោយ​ថ្មី​នេះ​ភ្នាក់​ងារ​របស់​កីឡាករ​ Fernando Torres គឺ​លោក​ Jose Antonio Martin បាន​បង្ហើប​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​មាន​ក្លឹប​ចំនួន​៨​ដែល​កំពុង​តែ​ចាប់​អារម្មណ៍​លើ​កីឡាករ​ Torres ។

តែ​យ៉ាង​ណា​ក្នុង​ចំណោម​នោះ​មាន​ក្លឹប​មួយ​ហ៊ាន​ផ្ដល់​កម្រៃ​ដល់​ Torres ឲ្យ​ខ្ពស់​ជាង​គេ​ក្នុង​ពិភព​បាល់​ទាត់​ ដែល​ក្លឹប​មួយ​នោះ​គឺ​ស្ថិត​ក្នុង​ប្រទេស​ចិន​ ។ ដែល​មាន​ន័យ​ថា​បើ​ Torres ឯកភាព​គេ​នឹង​ទទួល​បាន​កម្រៃ​លើស​ Lionel Messi និង​ Cristiano Ronaldo ដែល​ទទួល​បាន​បច្ចុប្បន្ន​ ។

គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​កីឡាករ​ Fernando Torres នៅ​សល់​កុងត្រា​ជាមួយ​ក្លឹប​ At Madrid រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ​ ហើយ​ពេល​នេះ​គ្រូ​បង្វឹក​របស់​ At Madrid កំពុង​ពិភាក្សា​ជាមួយ​ Torres អំពី​ការ​បន្ត​ឬ​ក៏​បញ្ចប់​ប៉ុន្តែ​បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ណាមួយ​នៅ​ឡើយ​ទេ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • យី​មែន​ក៏​អី​ Torres អាច​ទទួល​បាន​កម្រៃ​ខ្ពស់​ជាង​គេ​ក្នុង​ពិភព​បាល់​ទាត់​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:ជីវិតនិងសង្គម
Tags: