ក្មេង​ស្រី​ម្នាក់​ច្រៀង​បទ​ To believe ពីរោះ​មិន​ធម្មតា​ស្ដាប់​ហើយ​ព្រឺ​សម្បុរ​

វីដេអូចម្រៀងមួយបទដែលមានចំណងជើងថា To believe របស់ក្មេងស្រី Jackie Evancho ដែលជាអតីតបេក្ខភាពកម្មវិធី America’s Got រដូវកាលទី ៥ បានធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍ នឹងពេញចិត្តទៅលើសំឡេងរបស់នាងយ៉ាងខ្លាំង។

នៅលើ Youtube បទចម្រៀងមួយនេះមានការចូលទស្សនាប្រមាណជាង ៧ លានដង ជាមួយនឹងការបញ្ចេញមតិសរសើរជាច្រើននាក់ផងដែរ។ អ្នកខ្លះបានសរសើរថា “សំឡេងរបស់នាងពីរោះខ្លាំងណាស់បើសិនជាមិនបានឃើញរូបទេ ខ្ញុំនឹងគិតថាអ្នកដែលច្រៀងចម្រៀងនេះគឺជាមនុស្សធំ” ឯអ្នកខ្លះក៏បានបញ្ចេញមតិផងដែរថា “សំឡេងរបស់នាងពីរោះដែលធ្វើឲ្យខ្ញុំស្ដាប់ស្ទើរតែព្រឺសម្បុរ ល្អណាស់ក្មេងស្រីតូចដ៏អស្ចារ្យ”។

គួរបញ្ជាក់ឲ្យដឹងផងដែរថា Jackie Evancho បានក្លាយទៅជាតារាចម្រៀងជាមួយនឹងអាយុត្រឹមតែ ៩ ឆ្នាំតែប៉ុណ្ណោះបន្ទាប់ពីចូលរួមប្រលងនៅក្នុងកម្មវិធី America’s Got រដូវកាលទី ៥ ដោយទទួលបានចំណាត់ថ្នាក់លេខ ២។ មកដល់សព្វថ្ងៃនាងមានអាយុ ១៥ ឆ្នាំហើយ ដោយបានចេញលក់នូវបទចម្រៀងជាច្រើន Album ប៉ុន្តែបទរបស់នាងភាគច្រើនជាប្រភេទបទបុរាណ (classical crossove)៕

អត្ថបទដោយ ៖ សេម
ឯកសារយោង ៖ Wikipedia ប្រភពវីដេអូ ៖ Youtube

  • ក្មេង​ស្រី​ម្នាក់​ច្រៀង​បទ​ To believe ពីរោះ​មិន​ធម្មតា​ស្ដាប់​ហើយ​ព្រឺ​សម្បុរ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:បច្ចេកវិទ្យា
Tags: