រាជនី​កំពូល​សម្រស់​ទាំង​៤​​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ចិន​

បើ​ទោះ​បី​ស្ត្រី​ជន​ជាតិ​ចិន​សម័យ​បច្ចុប្បន្ន​មាន​សម្រស់​ស្រស់​ស្អាត​យ៉ាង​ណា​ក្ដី​ ក៏​មិន​ទាន់​មាន​អ្នក​ណា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សម្រស់​ស្អាត​លើ​រាជនី​កំពូល​សម្រស់​ទាំង​៤ កាល​ពី​សម័យ​ចិន​បុរាណ​បាន​ដែរ​ ។ ស្ត្រី​ទាំង​៤​នាក់​នេះ​ត្រូវ​បាន​ គេ​ស្គាល់​ក្នុង ប្រវត្តិសាស្ត្រ​រាប់រាយ​ឆ្នាំ​ និង​ មាន​កេរ្តិ៍​ឈ្មោះ​ដល់​សព្វ​ថ្ងៃ​ដោយ​សារ​ តែ​សម្រស់​ស្អាត​គ្មាន​គូរ​ប្រៀប​របស់​ពួក​នាង ។ ពិត​ជា​ដូច​គេ​ និយាយ​មែន​ គឺ សម្រស់​ជា​ថាមពល​ទាក់ទាញ​ចិត្ត​មនុស្ស​ប្រុស​, ស្ទើរ​តែ​គ្រប់​ៗ​គ្នា ពួក​នាង​សុទ្ធ​តែ​បាន​ចូល​ក្នុង​វាំង តែ​មិន​មែន​មាន​ន័យ​ថា​មាន​សេចក្ដី​សុខ​នោះ​ទេ​ ។ ដូចនេះ​កុំ​បង្អង់​យូរ Cambomag នឹង​បង្ហាញ​ពី រាជនី​កំពូល​សម្រស់​ទាំង​៤ ឲ្យ​អ្នក​ទាំង​គ្នា​ស្គាល់​ ។

រូបតំណាង

1ដូវ ឆាន់ DiaoChan ( សតវត្ស​ទី ៣ )

កើត​ចំ​សម័យ​នគរ៣ (Three Kingdom) ត្រូវ​បាន​មនុស្ស​ទាំង​ពួង​ចាត់​ទុក​ជា​ រាជនី​កំពូល​សម្រស់​របស់​ជនជាតិ​ចិន​ អ្នក​ណា​ឃើញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏​ឈ្លក់​នឹង​វង់ភក្ត្រ​នាង​ដែរ​ រួច​ព្រម​ទាំង​ត្រូវ​បាន​គេ​លើក​ឡើង​ថា​ “ សម្រស់​ស្អាត​ដូច​ទេពអប្សរ សូម្បី​តែ​ព្រះចន្ទ​ក៏​ប្រៀប​នឹង​សម្រស់​នាង​មិន​បាន​ដែរ​ ឃើញ​សម្រស់​នាង​ហើយ​ក៏​ព្រះចន្ទ​ខ្លួន​ឯង​ក៏​ខ្មាស​រត់​គេច​ចេញ​ដែរ​ ” ។ ដូវ ឆាន់ ដំបូង​ស្រលាញ់​គ្នា​ជា​មួយ​លី​ពូ​ តែ​ក្រោយ​មក​ តុង ជួរ ដែល​ជា​ឪធម៏​លីពូ ក៏​យក​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ ដោយ​បង្ខំ ​។ ដោយ​សារ​ក្ដី​ស្រលាញ់ ​ដូវ ឆាន់ ពេក លីពូ សម្រេច​ចិត្ត​សម្លាប់​ តុថ ជួរ ដើម្បី​បាន ដូវ ឆាន់ មក​រួម​រស់​ជាមួយ​គ្នា ។

រូបតំណាង

2សឺ ស៊ី Xi Shi ( សតវត្ស ៦ មុន គ្រឹស្តស័ក្តរាជ )

ជា​ស្ត្រី​ដែល​មាន​សម្រស់​ស្រស់​បំព្រង​ពី​ធម្មជាតិ​ ដែល​នារី​ៗគ្រប់​រូប​ច្រណែន​នឹង​សម្រស់​របស់​នាង​ ។ នាង​ត្រូវ​បាន​គេ​ស្រលាញ់​គ្រប់​ៗគ្នា ហើយ​ត្រូវ​បាន​ប្រុសៗ​លើក​សរសើរ​ថា “ សម្រស់​នាង​ សូម្បី​តែ​ត្រី​ក៏​ភ្លេច​ហែល​ទឹក​ ដល​ថ្នាក់​លង់​ទឹក​ស្លាប់​ ពេល​ឃើញ​សម្រស់​ផ្ទៃ​មុខ​នាង​ឆ្លុះ​ទៅ​ផ្ទៃ​ទឹក​ម្តង​ៗ ”

នាង​ក៏​ត្រូវ​បាន​ស្ដេច​នគរ​យី (State of Yue) ឈ្មោះ គូកយ៉ៀន ( Guo Jian ) លើក​យក​ទៅ​ឲ​បុត្រា​នគរ​អ៊ូ ហ្វូ​ឆាយ ( Wu Fuchai ) ដែល​តែង​តែ​ឈ្លក់​វង្វេង​នឹង​ស្រី​ស្នំ​ ឲ្យ​ងាក​មក​ចាប់​អារម្មណ៍​លើ​តែ​ សឹ​ស៊ី របស់​នគរ​ខ្លួន​តែ​មួយ​គត់​ រួច​ចុង​ក្រោយ​ គួក​យ៉ៀន​ក៏​វាយ​ទៅ​យក​ទឹក​ដី​នគរ​អ៊ូ​វិញ​ ។

រូបតំណាង

3យ៉ាង គួយហ្វី ( Yang Guifei )

នាង​កើត​ក្នុង​សម័យ​រាជ​វង្ស​ថាង​ សត​វត្ស​ទី ៨, រឺ​ឯ​សម្រស់​វិញ​នាង​ស្អាត​គ្មាន​គូរ​ប្រៀប​ ដែល​ធ្វើ​ឲ​ស្ដេច​ថាង​ បោះ​បង់​ស្រី​ស្នំ​ជាង​៣០០០នាក់​ទៀត​ចោល​ ស្រវា​ស្រលាញ់​តែ​រូប​នាង​ ។ នាង​ត្រូវ​បាន​លើក​ឡើង​ថា “សម្រស់​ល្អ​ឯក​គ្មាន​ពីរ​ ធ្វើ​ឲ​ផ្កា​ក្នុង​សួន​ទាំង​អស់​ខ្មាស​អៀន​គ្រប់​ៗ​ទង​” ។ ដោយ​សារ​តែ​ឈ្លក់​នឹង​នាង​ពេក ហើយ​មិន​បាន​គិត​គូរ​ពី​រាជកិច្ច​ផង ធ្វើ​ឲ្យ​មាន​ការបះបោរ និង ទាមទារ​ឲ្យ​សម្លាប់​នាង​ចោល​ ។

រូបតំណាង

4វ៉ាង ស៊ៅ​ជិន ( wang zhaoJun)

កើត​នៅ​សតវត្ស​ទី​១​មុន​គ្រិស្តសករាជ​ ត្រូវ​បាន​គេ​លើក​ថា​ “ជា​នារី​ដែល​មាន​រូប​ឆោម​ល្អ​ឯក​ សូម្បី​តែ​សត្វ​បក្សា​បក្សី​ហោះ​លើ​មេឃ​ ក៏​ធ្លាក់​មក​ដី​ ព្រោះ​រវល់​ឈ្លក់​វង្វេង​នឹង​សម្រស់​របស់​នាង​” ។ ដើម​ឡើយ​អធិរាជ​យៀន​របស់​នគរ​ហាន (Emperor Yuan of Western Han) ជ្រើស​​រើស​ស្រី​ស្នំ​ ដោយ​សារ​រវល់​នឹង​ការងារ​ពេក​ អធិរាជ​ហាន​ឲ្យ​ជាង​គំនូរ​គូស​រូប​ពួក​ស្រីៗខ្លួនបី​ឲ្យ​ទ្រង់​ជ្រើស​រើស​ពពួក​ស្រី​សម្រេច​នោះ, ដោយ​មាន​ការ​ពុក​រលួយ​សូក​ប៉ាន​ពី​សំណាក់​ជាង​គំនូរ​ ពូក​ស្រី​ៗមុខ​អាក្រក់​បាន​សូក​លុយ​ឲ្យ​គូរ​នាង​ឲ្យ​ស្អាត​ដើម្បី​ស្តេច​ជ្រើស​រើស​ជា​ស្រី​ស្នំ​ ។​

ឯ​ដល់​នាង​ ស៊ៅជិន វិញ នាង​មិន​បាន​ឲ្យ​លុយ​ដល់​ជាង​គំនូរ​នោះ​ទេ ដោយ​ក្តី​ខឹង​មិន​បាន​លុយ​ ជាង​គំនូរ​នោះ​បាន​គូរ​រូប​នាង​យ៉ាង​អាក្រក់​ ។លុះ​ក្រោយ​មក​ Hu Hanxie មក​ពី XIONGNU បាន​ពឹង​ពាក់​ឲ្យ​អធិរាជ​យៀន​ ស្វែង​រក​ស្រី​ម្នាក់​ឲ្យ​ខ្លូន​ ដោយ​មិន​ចង់​ផង​ អធិរាជ​យៀន​បាន​សំរេច​ឲ្យ​ជ្រើស​រើស​យក ស៊ៅជិន ព្រោះ​ក្នុង​នោះ​មាន​តែ​គំនូរ​នាង​ដែល​អាក្រក់​ជាង​គេ​ តែ​ពេល​ដែល​អធិរាជ​បាន​ឃើញ​សម្រស់​នាង​ពិត​ ខ្លូន​ក៏​ចាប់​ផ្តើម​ស្តាយ​ក្រោយ​ដែល​ប្រគល់​ឲ Hu Hanxie ៕

  • រាជនី​កំពូល​សម្រស់​ទាំង​៤​​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ចិន​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:វីដេអូ
Tags: