យ៉ាប់​ទៀត​ហើយ​ Liverpool បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​បើ​ទោះ​ជា​ដៃ​គូ​ទទួល​កាត​ក្រហម​មួយ​ទៅ​ហើយ​

កាល​ពី​យប់​ក្លឹប​ហង្ស​ក្រហម​ Liverpool បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា​១​ទល់​នឹង​១​ជាមួយ​ក្លឹប​មក​ពី​ប្រទេស​រុស្ស៊ី Rubin Kazan ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ Rubin Kazan បាន​បើក​ការ​នាំ​មុខ​មុន​តាំង​ពី​នាទី​ទី​១៥​ដោយ​កីឡាករ​ Marko Devic តែ​នៅ​នាទី​ទី​៣៦​ក្លឹប​ Rubin Kazan បាន​បាត់​បង់​សមាជិក​មួយ​រូប​គឺ​កីឡាករ​ Oleg Kuzmin គឺ​ទទួល​បាន​កាត​ក្រហម​ក្រោយ​ពី​ទទួល​បាន​កាត​លឿង​ចំនួន​២​ ខណៈ​១​នាទី​បន្ទាប់​គឺ​នៅ​នាទី​ទី​៣៧​កីឡាករ​ Emre Can អាច​ស៊ុត​បាន​មួយ​គ្រាប់​តាម​ស្មើ​ឲ្យ​ Liverpool បាន​សម្រេច​ ។ បន្ទាប់​ពី​នោះ​ទោះ​ជា​ Liverpool បាន​ព្យាយាម​សម្រុក​យ៉ាង​ណា​នៅ​តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​ក្រុម​ Rubin Kazan បាន​ឡើយ​ ។

ក្រោយ​ការ​ប្រកួត​នេះ​ធ្វើ​ Liverpool ជួប​រឿង​ច្រំ​ដែល​នៅ​ក្នុង​ការ​ប្រកួត​ Europa League នៅ​រដូវ​កាល​នេះ​ ដោយ​៣​ប្រកួត​ស្មើ​ទាំង​៣​ប្រកួត​ ហើយ​ចប់​ត្រឹម​លទ្ធផល​១​ទល់​១​ដូច​គ្នា​ទាំង​អស់​ ។ ហើយ​យោង​តាម​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ Liverpool ឈរ​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពូល​ B ដោយ​មាន​ត្រឹម​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​ ។

អត្ថបទ ៖ វិចទ័រ

  • យ៉ាប់​ទៀត​ហើយ​ Liverpool បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ​បើ​ទោះ​ជា​ដៃ​គូ​ទទួល​កាត​ក្រហម​មួយ​ទៅ​ហើយ​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:កីឡា
Tags: