Spider Man ទទួល​បាន​រង្វាន់​​ 450,000 យ័ន ក្រោយ​ជួយ​ប៉ូលីស​ក្នុង​យុទ្ធនា​ការបោស​សម្អាត​គ្រឿង​ញៀន

គេ​ធ្លាប់​តែ​ឃើញ​តែ​ Spider Man នៅ​ក្នុង​ភាពយន្ត​ព្យាយាម​សង្គ្រោះ​ប្រជាជន​ពី​មនុស្ស​អាក្រក់​ផ្សេងៗ ចំណែក​ក្នុង​ពិភព​ពិត​នៅ​​ឯ​​ប្រទេស​ចិន​វិញ Spider Man ​បាន​ជួយ​ដល់​ប៉ូលីស​ក្នុង​ការ​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ហើយ​ទទួល​បាន​​លុយ​​ជាង​ 450,000 យ័ន​ជា​រង្វាន់​លើក​ទឹក​ចិត្ត។

បើ​តាម​ការ​ការ​ចុះ​ផ្សាយ​របស់​ កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​ Spider Man នោះ​មិន​មែន​ជា​មនុស្ស​ដែល​មាន​ថាមពល​អស្ចារ្យ​​អ្វី​នោះ​ទេ គាត់​គ្រាន់​តែ​មនុស្ស​ប្រុស​ម្នាក់​ដែល​ដែល​បាន​លាក់​អត្តសញ្ញាណ​របស់​ខ្លួន​ដោយ​ការ​ពាក់​ស្រោម​មុខ​ Spider Man ។

Spider Man ទទួល​បាន​រង្វាន់​​ 450,000 យ័ន ក្រោយ​ជួយ​ប៉ូលីស​ក្នុង​យុទ្ធនា​ការបោស​សម្អាត​គ្រឿង​ញៀន

Spider Man ទទួល​បាន​រង្វាន់​​ 450,000 យ័ន ក្រោយ​ជួយ​ប៉ូលីស​ក្នុង​យុទ្ធនា​ការបោស​សម្អាត​គ្រឿង​ញៀន

តាម​ប្រភព​ដដែល​បាន​បន្ត​ថា​បុរស​ម្នាក់​នោះ​បាន​ផ្ដល់​ដំណឹង​ទៅ​ដល់​ប៉ូលីស​ពី​ទីតាំង​នៃ​ការ​លាក់​គ្រឿង​ញៀន​របស់​ក្រុម​ជួញដូរ​ ដែល​ធ្វើ​ឲ្យ​ប៉ូលីស​អាច​បង្ក្រាប​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​បាន​ដោយ​ជោគ​ជ័យ ដោយ​ចាប់​ខ្លួន​បាន​ 20 នាក់​ និង​រឹប​អូស​បាន​គ្រឿង​ផ្សំ​នូវ​សារធាតុ​ញៀន​ចំនួន 600 គីឡូ​ក្រាម ហេ្វតាមីន និង​គ្រឿន​ញៀន​ដទៃ​ទៀត​ចំនួន 630 គីឡូក្រាម កាល​ពី​ថ្ងៃ​ទី 27 កក្កដា​ឆ្នាំ 2015​កន្លង​ទៅ។

នៅ​ថ្ងៃ​ទី 21 ខែ​មករា​កន្លង​ទៅ បុរស​ម្នាក់​នេះ​ក៏​ត្រូវ​បាន​ភ្នាក់​ងារ​ប៉ូលីស​អញ្ជើញ​ទៅ​ទទួល​យក​រង្វាន់​ជា​ទឹក​ប្រាក់​ចំនួន 450,000 យ័ន ដែល​គិត​ជា​ដុល្លារ​ជិត 7 ម៉ឺន​ដុល្លារ​ ហើយ​ដោយ​ខ្លាច​មាន​ការ​គម្រាម​កំហែង​ ក៏​ដូចជា​ការ​សង​សឹក​ពី​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​គាត់​ក៏​សម្រេច​ចិត្ត​ពាក់​ស្រោម​មុខ Spider Man តែ​ម្ដង​ទៅ៕

Spider Man ទទួល​បាន​រង្វាន់​​ 450,000 យ័ន ក្រោយ​ជួយ​ប៉ូលីស​ក្នុង​យុទ្ធនា​ការបោស​សម្អាត​គ្រឿង​ញៀន

Spider Man ទទួល​បាន​រង្វាន់​​ 450,000 យ័ន ក្រោយ​ជួយ​ប៉ូលីស​ក្នុង​យុទ្ធនា​ការបោស​សម្អាត​គ្រឿង​ញៀន

Spider Man ទទួល​បាន​រង្វាន់​​ 450,000 យ័ន ក្រោយ​ជួយ​ប៉ូលីស​ក្នុង​យុទ្ធនា​ការបោស​សម្អាត​គ្រឿង​ញៀន

​ប្រែសម្រួល ៖ ជលស័យ

  • Spider Man ទទួល​បាន​រង្វាន់​​ 450,000 យ័ន ក្រោយ​ជួយ​ប៉ូលីស​ក្នុង​យុទ្ធនា​ការបោស​សម្អាត​គ្រឿង​ញៀន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:វីដេអូ
Tags: