ត្រឹម​៦​នាទី​ចុង​ម៉ោង​ Griezmann និង​ Payet អាច​រក​បាន​ម្នាក់​មួយ​គ្រាប់​ជួយ​បារាំង​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់​ដោយ​សុវត្ថិភាព​

ក្នុងការប្រកួតជុំទី២ក្នុងពូល A កាលពីយប់មិញក្រុមម្ចាស់ផ្ទះបារាំងបានយកឈ្នះដោយលទ្ធផល២ទល់នឹង០ទៅលើក្រុមអាល់ប៉ានី ។

ដោយក្នុងការប្រកួតនេះក្រុមទាំង២បានធ្វើការវាយសម្រុកយ៉ាងខ្លាំងក្លាតាំងពីដើមតង់តែហាក់ដូចជាគ្មានសំណាងដូចគ្នា ក៏ប៉ុន្តែលុះដល់នាទី៨៩ទៅហើយទើបខ្សែប្រយុទ្ធដ៏លេចធ្លោរបស់បារាំងគឺកីឡាករ Antoine Griezmann អាចសម្រេចគ្រាប់បាល់នាំមុខឲ្យបារាំង ប៉ុន្តែត្រឹម៦នាទីបន្ទាប់ពោលគឺនៅនាទី៩០+៥ខ្សែបម្រើដ៏ល្អមួយរូបគឺ Dimitri Payet ក៏អាចថែមគ្រាប់ទី២ឲ្យបារាំងដោយជោគជ័យ ។

ក្រោយជ័យជំនះនេះធ្វើឲ្យបារាំងមានលទ្ធផលភាពគ្រប់គ្រាន់កក់កៅអីទៅលេងវគ្គ១៦ក្រុមមុនគេ ក្រោយ២ប្រកួតឈ្នះទាំង២មាន៦ពិន្ទុក្នុងដៃ ។

អត្ថបទ ៖ វិចទ័រ

  • ត្រឹម​៦​នាទី​ចុង​ម៉ោង​ Griezmann និង​ Payet អាច​រក​បាន​ម្នាក់​មួយ​គ្រាប់​ជួយ​បារាំង​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់​ដោយ​សុវត្ថិភាព​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:កីឡា
Tags: