បុរស​ម្នាក់​កាន់​កាំបិតផ្គាក់​២​មក​កាប់​បណ្ដាលឲ្យ​រងរបួ​សសុ​សសាច់​ ​

ខេត្តកណ្តាល ៖ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ។
ជនរងគ្រោះឈ្មោះ ម៉ៅ ឆែម ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែកជនល្មើសឈ្មោះ អ៊ុក សុខ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ជាមនុស្សមានសតិមិនប្រក្រតី ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាមួយវត្ថុតាងកាំបិតផ្គាក់២។
មុនពេលកើតហេតុជនសង្ស័យបានកាន់កាំបិតផ្គាក់២(កាន់ដៃសងខាង)ដើរឡូឡាពេញភូមិ ខណៈដល់មុខផ្ទះជនរងគ្រោះក៏ស្ទុះទៅកាប់ជនរងគ្រោះដែលកំពុងឈរនៅមុខផ្ទះ បណ្តាលឲ្យរងរបួសចំនួន៦កន្លែង ចំក្បាល២កាំបិត ដេរ១៤ថ្នេរ, ចំស្មាខាងស្ដាំ១កាំបិត ដេរ២ថ្នេរ, ចំខ្នងដៃខាងស្ដាំ១កាំបិត ដេរ៦ថ្នេរ, ចំកែងដៃខាងស្ដាំ៦កាំបិត ដេរ៦ថ្នេរ និងចុងចិញ្ចើមខាងឆ្វេង១កាំបិត ដេរ២ថ្នេរ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
ក្រោយពីកើតហេតុភ្លាម ក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាចាប់ជនសង្ស័យចងដៃចងជើងទុកនៅក្នុងបរិវេណផ្ទះរបស់ខ្លួន ហើយបានប្រើអំពើហិង្សាម្នាក់១ដៃ១ជើងបណ្តាលឲ្យមានរបួសស្រាល បន្ទាប់មកក៍បានទៅបឹ្តងសមត្ថកិច្ចនគរបាលប៉ុស្តិ៍គគីរចាត់ការតាមនីតិវិធី ៕

បុរស​ម្នាក់​កាន់​កាំបិតផ្គាក់​២​មក​កាប់​បណ្ដាលឲ្យ​រងរបួ​សសុ​សសាច់​ ​