រកឃើញកុមារដែលបាត់ខ្លួន​៣នាក់ នៅភាគខាងកើតចិន បន្ទាប់ពី​មនុស្ស​ជាង​៤០០០នាក់ ខំស្វែងរកអស់​រយៈពេល​៣ថ្ងៃ

មាន​កុមារ​ចំនួន ៣រូប ត្រូវបាន​គេរាយការណ៍​ឲ្យ​ដឹង​ថា​ បាន​បាត់​ខ្លួន កាល​ពី​រសៀលថ្ងៃអង្គារ ១៦ កុម្ភះ ២០១៦ នៅភាគ​បូព៌ា​នៃ​ប្រទេស​ចិន នា​ខេត្ត​ Zhejiang។ ទីបំផុត​ពួកគេ​ ត្រូវបាន​រកឃើញ​វិញហើយ នេះ​បើ​តាម​សេចក្ដីប្រកាស​របស់​អាជ្ញាធរមូលដ្ឋាន​នៅព្រឹកថ្ងៃ​សុក្រទី ១៩ ខែកុម្ភៈ ឆ្នាំ​២០១៦។

ក្មេងប្រុស​ម្នាក់អាយុ ៧ឆ្នាំ និង​ក្មេងស្រី​២នាក់ ដោយម្នាក់​៨ឆ្នាំ ម្នាក់១២ឆ្នាំ មកពី Jianguang នៃ​តំបន់ Pujiang កន្លែងដែលពួកគេ​បាន​បាត់ចេញពី​ផ្ទះ​ នៅ​រសៀលថ្ងៃអង្គារនោះ។

មនុស្ស​ច្រើនជាង​៤០០០នាក់ បាន​ធ្វើការរុករាន គ្រប់ទិសទី នៅ​ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីថ្ងៃបាត់ខ្លួន ដើម្បី​ស្វះស្វែងរក​ក្មេងៗទាំង៣នាក់។ ក្រុមការងារ បាន​ចូលរួម​ដោយ​ ក្រុម​អ្នកឯកទេស​ខាងសង្គ្រោះ​ដល់ទៅ​១០ក្រុម។

យោងតាម​ រដ្ឋាភិបាល Pujiang បាន​ឲ្យ​ដឹងថា កុមារ​ត្រូវបាន​ជួយសង្គ្រោះ ផ្នែកសុខភាព​ ផងដែរ ដោយ​មន្ទីពេទ្យប្រចាំតំបន់ ហើយពួកគេមាន​ភាពល្អ​ទាំង​សុខភាពផ្លូវកាយ និង​ផ្លូវចិត្ត។

​​​ខាងក្រោម​ជាវីដេអូ ដែលទាក់ទងនឹងការរកឃើញ​កុមារ​ទាំង៣នាក់នោះវិញ៖

3 missing kids found in east China after over 4,000 people searching for 3 daysThree children who were reported missing on Tuesday afternoon in east China’s Zhejiang Province have been found, the local government announced Friday morning. A boy, 7, and two girls, aged 8 and 12, from Jianguang Village, Pujiang County, were last seen when they left home at noon on Tuesday.

Posted by on Friday, February 19, 2016

សម្រាប់​ប្រិយមិត្ត​ដែល​មិន​អាច​ទស្សនា​វីដេអូ​ខាង​លើ​បាន​

ដោយ៖ NEA
ប្រភព៖ CCTVamerica

  • រកឃើញកុមារដែលបាត់ខ្លួន​៣នាក់ នៅភាគខាងកើតចិន បន្ទាប់ពី​មនុស្ស​ជាង​៤០០០នាក់ ខំស្វែងរកអស់​រយៈពេល​៣ថ្ងៃ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:កីឡា
Tags: