​បែកធ្លាយ ហេតុផល ស្ត្រី​ជនជាតិ​បារាំង​មានជីវិត​ផ្លូវភេទ​ខ្លាំង​ដដែល​ទោះបីជា​សម្រាលកូន​ហើយ​ក៏​ដោយ​

​បែកធ្លាយ ហេតុផល ស្ត្រី​ជនជាតិ​បារាំង​មានជីវិត​ផ្លូវភេទ​ខ្លាំង​ដដែល​ទោះបីជា​សម្រាលកូន​ហើយ​ក៏​ដោយ​

​ប្រទេស​បារាំង​តែងតែ​នាំមុខគេ​នូវ​វិស័យ​នៃ​ការបង្ហាញ​ម៉ូដ សិល្បៈ និង​ស្ថាបត្ថកម្ម​។ ក្រៅពីនេះ ម៉ូដ​សម្លៀកបំពាក់ ទំនៀមទម្លាប់​ចាប់​ពីក្រែម​លាប​មាត់​រហូត​ដល់​កា​រ​ផលិត​ស្រា ពិត​ជា​គួរឲ្យ​សរសើរ​ទាំងអស់ ប៉ុន្តែ​មាន​រឿង​ខ្លះ​ដែល អ្នក​ម្តាយ​ថ្មីថ្មោង​អាច​រៀនសូត្រ​ពី​ប្រទេស​បារាំង​ដែរនោះ​គឺ ការធ្វើ​ឲ្យ​ទ្វា​មាស​វិលមុខ​ភាព​ដើម​វិញ​លឿន​ក្រោយ​ពី​សម្រាលកូន​រួច​។
​នៅ​ប្រទេស​បារាំង រដ្ឋាភិបាល​ពួកគេ​តែង​ចំណាយ​លុយ​រដ្ឋ​ដើម្បី​ផ្តល់​នូវ​ការព្យាបាល​លើ​រាងកាយ​មួយ​ប្រភេទ​ឈ្មោះថា la rééducation périnéale ដើម្បី​ជួយ​ដល់​អ្នក​ម្តាយ​ទាំងអស់​ទទួលបាន​ភាព​រឹងមាំ​ឡើងវិញ​នូវ​សាច់ដុំ​ពោះ និង​សាច់ដុំ​កម្រាល​នៅ​អាង​ត្រគៀក​។ ដោយ​យោង​ទៅតាម Mayo Clinic បានឲ្យដឹងថា ការ​មាន​ផ្ទៃពោះ​នឹង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដល់​សាច់ដុំ​កម្រាល​អាង​ត្រគៀក​ខ្លាំង ទោះបីជា​ពួកគេ​មិន​សម្រាលកូន​តាម​ធម្មជាតិ​ក៏ដោយ​។ ក្នុង​ពេល​សម្រាលកូន សាច់ដុំ​អាង​កម្រាល​អាង​ត្រគៀក​នឹង​យឺត​ដើម្បី​អនុញ្ញាត​ឲ្យ​ក្បាលកូន​ចេញ​មក​ខាង​ក្រៅ​តាមរយៈ​ទ្វា​មាសបាន​។ នេះ​មានន័យ​ថា សរសៃប្រសាទ​ដែល​ត​ភ្ជាប់​ទៅនឹង​សាច់ដុំ​កម្រាល​អាង​ត្រគៀក​ក៏​នឹង​ត្រូវ​យឺត​តាម​គ្នា​ដែរ​។ ចំណែក​ឯ​តំបន់​ចន្លោះ​រវាង​ទ្វា​មាស និង​រន្ធ​គូថ​នឹងមាន​អារម្មណ៍​ស្ពឹកៗ ឬ​ឈឺចាប់​កើតមាន ជាហេតុ​នាំ​ឲ្យ​សាច់ដុំ​នៅ​កម្រាល​អាង​ត្រគៀក​ពី​បាក​នឹង​ធ្វើ​ការងារ​របស់​វា​ខ្លាំងណាស់​។

​ទោះបីជា​យ៉ាងនេះក្តី ស្ត្រី​ជនជាតិ​បារាំង​នឹង​អាច​ទទួលបាន​ភាពជានា​រី​របស់​ខ្លួន​ឡើងវិញ​ភ្លាមៗ​ក្នុង​រយៈពេល ៦​សប្តាហ៍​ក្រោយ​ពី​សម្រាលកូន​រួច ជាមួយនឹង​ការ​ហាត់រៀន​ព្យាបាល​ពី​អ្នកឯកទេស​ខាង​ព្យាបាល​ដោយ​ចលនា​រយៈពេល ២០ ពេល​។ គោលបំណង​នៃ​ការហាត់​រឿងនេះ​គឺ​ដើម្បី​ពង្រឹង​ដល់​កម្លាំង និង​សាច់ដុំ​នៅ​កម្រាល​អាង​ត្រគៀក​ក្រោយ​សម្រាលកូន​រួច​តែ​ម្តង​។ ប៉ុន្តែ​អ្វី​ដែល​គ្រូពេទ្យ​បារាំង​បារម្ភ និង​ខ្លាច​នោះ​គឺថា អាច​នឹង​បញ្ហា​ធ្លាក់​សរីរាង្គ​ក្នុង​អាង​ត្រគៀក​ចេញ​មក​ខាងក្រៅ​តាម​រន្ធ​ទ្វា​មាស​ដូច​ជា ប្លោកនោម​ជាដើម ព្រោះ​វា​ច្រើនតែ​ជា​ផលវិបាក​អាច​នឹង​កើត​មាន​ក្រោយ​ពី​សម្រាលកូន​រួច​។

ជាមួយ​នឹង​ការអប់រំ​ទាក់ទង​នឹង​ការថែរក្សា​ទ្វា​មាសក្រោយ​សម្រាល​កូនរួ​ច គ្រូពេទ្យ​មិន​ត្រឹមតែ​បង្រៀន​ស្ត្រី​អំពី​ការជួយ​ឲ្យ​ទ្វា​មាស​វិល​មក​ភាព​ដើម​តែ​មួយ​មុខ​ទេ តែ​ក៏​ត្រូវ​ឲ្យ​ពួក​គេ​អនុវត្ត​ធ្វើ​វាឲ្យ​ខាន​តែ​បាន​ដែរ​។ ការរៀនសូត្រ និង​អនុវត្ត​នោះ​គឺ​ផ្តោត​សំខាន់​ទៅលើ​ការ​ហាត់ប្រាណ​នៅ​ទ្វា​មាស​តែម្តង ដូចជា ការ​ហាត់ប្រាណ​បែប Kegel និង ការធ្វើ​យ៉ាងណា​ឲ្យ​ទ្វា​មាសតឹង​ណែន​ឡើងវិញ មានន័យថា​អាច​ឲ្យ​ស្ត្រី​រីករាយ​នឹង​ការ​រួមភេទ​ដូច​កាលពី​មិនទាន់​សម្រាលកូន ហើយក៏​អាច​មាន​កូន​ច្រើន​តទៅ​ថ្ងៃមុខ​ទៀត​ដែរ​។

នៅ​សហរដ្ឋអាមេរិក ការធ្វើ​ឲ្យ​ទ្វា​មាស​ល្អ​ស្អាត​ឡើង​វិញ​តាមរយៈ​ការវះកាត់​កែ​សម្ផស្ស​នោះ​កំពុងតែ​រីក​ដុះដាល​យ៉ាងខ្លាំង​។ ប៉ុន្តែ​គោលបំណង​ធំ​បំផុត​នៃ​ការវះកាត់​បែបនេះ​គឺ​ដើម្បី​សោ​ភណ្ឌ​ភាព​ប៉ុណ្ណោះ ហើយ​វា​ក៏​មិន​ជួយ​ឲ្យ​ស្ត្រី​មាន​អារម្មណ៍​ស្រើបស្រាល​ឡើងវិញ ឬ​ធ្វើឲ្យ​ស្ត្រី​អាចគ្រប់គ្រង​អារម្ម​ណ៍​នៃ​ការ​រួមភេទ​ដូច​មុន​បានដែរ​។

ដូច្នេះ​សរុបមក ប្រហែល​ជា​ស្ត្រី​ខ្មែរ​យើង​គួរតែ​យក​គម្រូ​តាម​ស្ត្រី​ជនជាតិ​បារាំង​បន្ថែម​ហើយ​បើសិនជា​ចង់​ឲ្យ​ទ្វា​មាស ក៏ដូចជា​ជីវិត​ផ្លូវរស់​ល្អប្រសើរ​ដូច​កាលពី​មិនទាន់​មាន​កូន​វិញ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ medicaldaily

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។