ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៦២)

ភាគ​៦២
កួកឆេង​យល់​ថា ​ពុំ​អាច​កាត់​រង​ទាន់ ក៏​បន្តើត​ជើង​បន្តិច​រួច​បន្ទាប​ខ្លួន​វិញ ដាល់​ផ្លាច់​ទៅ​រក​ក​ដៃ​អូវយាង គឺ​ប្ដូរ​គ្នា​ទៅ​វិញ​ទៅ​មក ឱ្យ​ត្រូវ​មួយ​ដៃ​ម្នាក់។ ល្អ​បំផុត​ត្រង់​កួក​ឆេង​ចេះ​ថ្នម​ខ្លួន​តាម​ខ្យល់​ដៃ​សត្រូវ ឱ្យ​វា​ដាស់​ត្រូវ​ស្រាល​មក​លើ​ខ្លួន​ហើយ​ខ្លួន​អាច​សង​ទៅ​វិញ​បាន។ អូវយាង​ភ័យ​ស្លន់​ព្រោះ​ថា បើ​ទុក​ឱ្យ​កួក​ឆេង​ប្ដូរ​បាន​ប្រាកដ​ជា​ដៃ​វា​នឹង​ត្រូវ​ខ្ទេច​ឆ្អឹង​ជា​ពុំ​ខាន​ វា​ហក់​ថយ​ក្រោយ​២-៣​ជំហាន​ដក​ដៃ​មក​វិញ​ភ្លាម ទើប​ផុត​គ្រោះ​កាច។ កួក​ឆេង​បាន​ក្រឡះ​ស្ថាន​ការណ៍​ពី​ទន់​ខ្សោយ​ទៅ​ជា​រឹងមាំ​វិញ ទឹក​ចិត្ត​គេ​ក៏​ឡើង​មួយ​កម្រិត​តាម​នោះ​ដែរ។

 

ស្ដាយ​ថា​ប្រើ​កម្លាំង​តិច​ពេក​ទើប​អូវយាង​ហក់​ថយ​ទាន់។ ស្នៀត​ដែល​នាយ​បញ្ចេញ​អម្បាញ់មិញ​នេះ​ គឺ​ស្នៀត​ដែល​គេ​រចនា​ដោយ​ខ្លួន​ឯង ហើយ​មាន​អានុភាព​មិន​អន់​ខ្សោយ​ជាង ១៥​ស្នៀត​វាយ​នាគ​នោះ​ដែរ។ គេ​សញ្ជឹង​គិត​ក្នុង​ចិត្ត​ថា៖
«ស្នៀត​វាយ​នាគ​មាន​ដល់​ទៅ​១៨ស្នៀត ហើយ​យើង​ទើប​រៀន​បាន​តែ​១៥​ស្នៀត​ ឃើញ​ថា​ អាច​ឈ្នះ​បរ​បក្ខ​យ៉ាង​ងាយ។»

 

ខណៈ​នោះ​អូវយាង​ហក់​មក​ដាល់​យ៉ាង​រន្ថើន។
កួក​ឆេង​មាន​ការ​ពិសោធ​ខ្លះ​ហើយ គេ​បញ្ចេញ​ស្នៀត​វាយ​នាគ​ម្ដង​មួយ ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​កន្លែង​ទាំងឡាយ​ដែល​នៅ​ចំហ។ គេ​បាន​រចនា​ស្នៀត​ថ្មី​៣​ទៀត​ ការពារ​កន្លែង​ចំហ​ទាំង​នោះ​នាំ ឱ្យ​អូវយាង​រក​ចន្លោះ​មិន​បាន។

 

អ្នក​លេង​គិត​ក្នុង​ចិត្ត​ថា អា​ច្រមក់​នេះ​ប៉ិនប្រសប់​យ៉ាង​នេះ​ធ្វើ​ម្ដេច​យើង​នឹង​ដាល់​វា​ត្រូវ​ ណ្ហើយ ចាំ​ឯង​ហត់​បន្តិច​សិន ​គង់​តែ​មាន​ភ្លាត់​មិន​ខាន។ មែន! ​ស្នៀត​ទី​៧ ដែល​កួក​ឆេង​ទើប​តែ​បញ្ចេញ​ថ្មី​នេះ​មិន​ទាន់​ស៊ី​សង្វាក់​ទេ។ អូវ​យាង​ឃើញ​ទាន់​ក៏​ប្រើ​ស្នៀត​កាន់​កន្ត្រក​ហក់​ទៅ​ច្បាម​ក្បាល​កួក​ឆេង​ហើយ​យារ​ជើង​ទាត់​តម្រង់​ឆ្អឹងជំនី​ខាង​ឆ្វេង។

 

កួកឆេង​ទើប​តែ​រចនា​ស្នៀត​គុន​បាន​៣ ដើម្បី​ប៉ះ​ប៉ុន​នូវ​ការ​ខ្វះខាត គេ​មិន​ទាន់​សូវ​ស្ទាត់ ស្នៀត​ក៏​មិន​ទាន់​ស៊ី​សង្វាក់​គ្នា​ជា​ឱកាស​ហុច​ឱ្យ​អូវ​យាង​លុក​ទៅ​លើ​ចំណុច​ខ្សោយ​នេះ។​កួក​ឆេង​លែង​ជឿ​លើ​នូវ​អានុភាព​ស្នៀត​ថ្មី​របស់​ខ្លួន​ទៀត ក៏​វិល​ពី​ការ​វាយ​សម្រុក​មក​កាន់​ការ​កាត់​រង​ការ​ពារ​ទៅ​វិញ។

 

ចុច​អាន​បន្ត…

 

ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៦២)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ