ទាស់សំដីបន្តិចបន្ទួច​ ជាមួយកូន ដាច់ចិត្តរត់ទៅចងក ធ្វើអត្តឃាត

កំពត៖​ ស្ត្រីម្នាក់ដាច់ចិត្តរត់ទៅចងក ធ្វើអត្តឃាត ដោយសារមានទំនាស់ពាក្យសំដី បន្តិចបន្តួច​ ជាមួយកូនខ្លួនឯង កាលពីម៉ោងជិត៣រសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។

នគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា​ ជនរងគ្រោះ ឈ្មោះ នាក់ និ ភេទស្រី អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

​ នគរបាលដដែល បន្តថា ជនរងគ្រោះ បានឈ្លោះប្រកែចគ្នា​ ជាមួយកូនបន្ដិចបន្ទួច​ តែប៉ុណ្ណោះ ក្រោយមកគាត់ បានដើរចេញពីផ្ទះ នៅម៉ោង៣រសៀល ទៅបាត់តែម្ដង ខណ:នោះ កូនៗចេះតែដើររកមិនឃើញ រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទី៨ ខែតុលា ទើបឃើញសាកសពជនរងគ្រោះ​ នៅក្នុងព្រៃខាងកើតផ្ទះ ចំងាយប្រហែល ២០០ម៉ែត្រ បានយកក្រមាចងក​ ​ភ្ជាប់នឹងដើមឈើ ស្លាប់បាត់ទៅហើយ​ ក្រោយឃើញសព កូនៗរបស់ជនរងគ្រោះ នាំគ្នាសពយកមកធ្វើបុណ្យ តាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ព្រះសង្ឃមួយអង្គព្រះនាម នៅ ចាន់ថន ព្រះជន្ម ១៤ ព្រះវស្សា រហូតដល់សុគត នៅយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចវត្តប្រាសាទសីមា ហៅវត្តអូរអង្រែ ស្ថិតនៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ។

សមត្ថកិច្ចជំនាញ បានឲ្យដឹងថា បើតាមការសន្និដ្ឋាន នៅក្នុងករណីអត្តឃាត ដោយចង.កសម្លាប់ព្រះកាយឯងនេះ គឺមូលហេតុ មានវិបត្តិផ្លូវចិត្ត ។

បន្ទាប់ពីបានទទួលព័ត៌មានក្នុងករណីនេះ អធិការនគរបាលស្រុក បានដឹកនាំកម្លាំង ចុះទៅពិនិត្យនៅកន្លែងកើតហេតុភ្លាមៗ ឃើញថាជនរងគ្រោះបានសុគតដោយសារករណី ធ្វើអត្តឃាតពិតប្រាកដមែន រួចហើយបានប្រគល់សព ជូនក្រុមគ្រួសារនិងគណៈកម្មការវត្ត រៀបចំធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទាស់សំដីបន្តិចបន្ទួច​ ជាមួយកូន ដាច់ចិត្តរត់ទៅចងក ធ្វើអត្តឃាត

ទាស់សំដីបន្តិចបន្ទួច​ ជាមួយកូន ដាច់ចិត្តរត់ទៅចងក ធ្វើអត្តឃាត