សម្តេច​តេ​ជោ ហ៊ុន សែន ចាក​ចេញពី​កម្ពុជា​ហើយ​នៅ​ម៉ោង​៨​ព្រឹក​នេះ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៩ តុលា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ស្តី​ពី​កិច្ច​សន្ទនា​កិច្ច​សហប្រតិបត្តិការ​អាស៊ី​លើក​ទី​២ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ។

បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​សរស​សេរ​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ដដែល​បាន​បញ្ជាក់ ទៀត​ថា នៅ​ល្ងាច​ថ្ងៃស្អែក សម្តេច​និង​គណៈប្រតិភូ​ជាន់ខ្ពស់​អមដំណើរ​នឹង​ធ្វើ​មាតុភូមិនិវត្តន៍​មក​កាន់​កម្ពុជា​វិញ ៕