ម៉ន​ សាម៉េត​ សង្ឃឹម​៧០%​ ឈ្នះ​ថៃ​ចុង​សប្ដាហ៍​នេះ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​មក​ពី​ព្រែកឯង​ ម៉ន​ សាម៉េត​ ខាន​ឡើង​សង្វៀន​២ខែ​​ហើយ ប៉ុន្តែ​សម្រាប់​ការ​ឡើង​សប្តាហ៍​នេះ​រូប​គេ​​សង្ឃឹម​ឈ្នះ​លើ​កីឡាករ​ថៃ​​​នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ។​

 

ម៉ន​ សាម៉េត​ សង្ឃឹម​៧០%​ ឈ្នះ​ថៃ​ចុង​សប្ដាហ៍​នេះ

កីឡាករ ម៉ន​ សាម៉េត

 

កីឡាករ​មាឌ​ល្អិត​ ម៉ន​ សាម៉េត​ បាន​ឲ្យ​​ Sabay ដឹង​ថា ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​យប់​ថ្ងៃ​អាទិត្យ​ទី៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៦​ នេះ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ទាំង​ការ​ហ្វឹកហាត់​និង​សុខភាព ។​  ​​ទោះ​ជា​ខាន​ឡើង​ប្រកួត​មួយ​រយៈ​ពេល​ដោយ​សារ​ចាប់​គូ​មិន​ត្រូវ​ក្ដី​ ប៉ុន្តែ​ជើង​ខ្លាំង​រូប​នេះ​នៅ​តែ​រំពឹង​ថា​នឹង​ឈ្នះ​ក្នុង​ការ​ប្រកួត ។​

 

ជើង​ខ្លាំង​រូប​នេះ​លើក​ឡើង​ទៀត​ថា ​ខ្លួន​មិន​ដែល​បាន​ជួប​កីឡាករ​ថៃ​ Phlaeng Rith Keajpetchnoy នេះ​ទេ​ តែ​គ្រាន់​តែ​ដឹង​ថា​ ខ្លួន​ឡើង​សង្វៀនគឺ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត​មិនគិតថាដៃគូខ្លាំងឬខ្សោយនោះទេ។ ម្យ៉ាង​ទៀតរូប​គេ​​សំអាង​លើ​បទពិសោធន៍​ក្រាស់ក្រែល​​នា​ពេល​កន្លង​មក​ទើប​ហ៊ាន​ថា​ឈ្នះ​ដូច្នេះ។​

 

ម៉ន​ សាម៉េត​ ជា​កីឡាករ​មក​ពី​ក្លឹប​ការិយាល័យ​ទី៥​កងទ័ព​ជើង​គោក​ ជា​កូន​សិស្ស​និង​កូន​បង្កើត​របស់​លោក​គ្រូ​ ម៉ាង​ ម៉ន​ ។​ អ្នក​ប្រដាល់​រូប​នេះ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គូបូតា​ រដូវ​កាល​ទី៥​ របស់​ទូរទស្សន៍ BTV ៕

 

អត្ថបទ៖​ នួន​ ស៊ីណា