Lydia កូនមួយមែន! តែលេងខ្លួន មិនឱ្យចាញ់អ្នកនៅលីវប៉ុន្មានទេ!

ថៃ៖ ហៅបានថាជាអ្នកម្តាយទាន់សម័យថ្មីមួយរូប ដែលតែងតែរក្សាភាពស្រស់ស្អាត របស់ខ្លួនជាប់ជានិច្ចមិនកន្តើយ មិនថាពេលនៅលីវ ពេលមានស្វាមី រហូតមកពេល មានផ្ទៃពោះ និងពិសេសពេលដែលបានសម្រាលកូនប្រុសរួចហើយក្តី ក៏តារាចម្រៀង និងតារាសម្តែងស្រីដ៏ល្បីនាង Lydia មិនមានការធ្វេសប្រហែស បណ្តោយឱ្យខ្លួនឯង ធ្លាក់ទៅក្នុងសភាពយ៉ាប់យឺននោះដែរ ទាំងសុខភាព និងសម្រស់ ទោះត្រូវនៅក្នុងផ្ទះ រ៉ាប់រងការងារផ្ទះ និងត្រូវចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសជាទីស្រឡាញ់ ជួបការពិបាក យ៉ាងណាក៏ដោយ។

បន្ទាប់ពីបង្កើតបានកូនប្រុសធាត់ទ្រលុក គួរឱ្យស្រឡាញ់ម្នាក់ ដែលជាកូនដំបូង របស់ខ្លួនរួចមក កាលពីកំឡុងខែកក្កដា ថ្មីៗនេះអ្នកគាំទ្រជាច្រើនបានសង្កេតឃើញថា នាង Lydia បាបត្រឡប់មកវិញ ជាមួយនូវការប្រែប្រួលរូបរាងកាយយ៉ាងឆាប់រហ័ស ពិសេសគឺខាងផ្នែករូបសម្ផស្សនេះតែម្តង នេះក៏ព្រោះតែដោយសារនាងតែងតែធ្វើ លំហាត់ប្រាណជាទៀងទាត់មិនរំលងនោះឡើយ។ 

ហើយកាលពីថ្ងៃម្សិលមិញ អ្នកម្តាយរួបស្រស់ Lydia បានបង្អួតសម្រស់ខ្លួននៅ ក្នុងឈុតសម្លៀកបំពាក់តុបតែងកាយស៊ិចស៊ីមែនទែន តាមរយៈរ៉ូបពណ៌ប្រាក់ ប៉ាក់ម៉ូតលើក្រណាត់សារូស្តើងៗទៅក្នុងកម្មវិធី គួរឱ្យចាប់អារណ្មណ៍មិនណយនោះទេ។ នៅក្នុងការបង្ហាញខ្លួនបែបនេះ បានធ្វើឱ្យអ្នកគាំទ្រយល់ថា ការស្លៀកសម្លៀកបំពាក់ឆើតឆាយរបស់នាងពិតជាស្រស់ស្អាត និងទំនើបទាន់សម័យណាស់ រហូតដល់មានអ្នកគាំទ្រខ្លះសារភាពត្រង់ថា រាងកាយរបស់តារាចម្រៀងនាង Lydia កូនមួយមែនពិត តែរូបរាងបានផ្លាស់ប្តូរមកដូចសភាពកាលពីនៅក្រមុំវិញ យ៉ាងឆាប់រហ័ស ស្របជាមួយនឹងការលេងខ្លួនអស់ទាស់របស់នាងទៀត អត់ទ្រាំមិនច្រណែនជាមួយនាងម្តេចនឹងបាន? ក្រមុំៗសុំចាញ់ហើយ បើតែយ៉ាងនេះនោះ។

មិនតែប៉ុណ្ណោះនាង ក៏បានបង្ហាញចិញ្ចៀនពេជ្រមួយគ្រាប់ធំមួយវង់ផងដែរ    នៅនឹងដៃ អមជាមួយនឹងឈុតសម្លៀកបំពាក់ ឡូយស៊ីគ្នាអស់ទាស់ បើមិនប្រាប់ទេ ច្បាស់ជាច្រឡំថានាងនៅក្រមុំមិនខាន៕

ចង់ដឹងថានាងស្អាត ស៊ិចស៊ីដូចស្រីក្រមុំយ៉ាងណានោះ មានតែតាមទៅមើលជាមួយខ្មែរឡូតទាំងអស់គ្នាណា៎៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload