របៀប​ថែទាំ​សក់​ដោយ​ក្រូចឆ្មារ​

ក្រូចឆ្មារ​គឺជា​​រុក្ខជាតិ​ម្យ៉ាង​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​តែងតែ​ឧស្សាហ៍​យកវា​ប្រើប្រាស់​ជាមួយ​នឹងមុខ​ម្ហូប​មួយចំនួន​ ដោយខាន​ពុំបាន​។ ​ហើយ​ក្រូចឆ្មារ​មិនត្រឹម​តែមាន​សារៈសំខាន់​ប៉ុណ្ណឹងទេ​ ក្រូចឆ្មារ​ក៏ជា​ឱសថ​មួយ​ជំនួយ​ដល់សក់​ដែរ​ ដោយ​អាច​ជួយព្យាបាល​ និងថែ​រក្សា​មិន​ឱ្យសក់ជ្រុះ​ សក់មាន​អង្គែ​ សក់ប្រេង​ ដោយសារ​ក្រូចឆ្មារ​មានសារធាតុ​អាស៊ីត​ពីធម្មជាតិ​ និងមាន​វីតាមីន​សេ​ទៀត​ផង​។​ ប៉ុន្ដែ​ប្រសិន​បើលោក​អ្នក​ប្រើប្រាស់​ក្រូចឆ្មារ​ច្រើន​ពេក​ វាក៏អាច​បណ្ដាល​ឱ្យលោក​អ្នក​ជួបនូវ​គុណវិបត្ដិ​បន្ដិច​បន្ដួច​ដែរ​។​អត្ថ​ប្រយោជន៍​របស់​ក្រូចឆ្មារ​តាម​ការ​ពិតណាស់​ក្រូចឆ្មារ​មាន​ផល​ប្រយោជន៍​​ជាច្រើន​ មិនត្រឹម​តែ​ចំពោះ​ការ​បរិភោគ​ប៉ុណ្ណោះទេ​។​ ក្រូចឆ្មារ​មានតួនាទី​ផ្សេង​មួយទៀត​ដែរ ​បងប្អូន​ស្ដ្រី​យក​មក​ជួយ​បំបាត់​ និង​សម្អាត​សក់ដែល​មាន​ជាតិប្រេង​ អង្គែ​បាន​យ៉ាងល្អ ​ដោយ​ពុំចាំបាច់​ប្រើប្រាស់​នូវ​ផលិតផល​ថ្នាំព្យាបាល​នោះទេ​។​ ដើម្បី​ប្រើប្រាស់​ក្រូចឆ្មារ​មកជំនួយ​​សក់ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ ទាមទារ​ឱ្យលោកអ្នក​ប្រើប្រាស់ ​ទៅតាម​ក្បួន​ខ្នាត​ដូចតទៅ​។​ជា​បឋម​លោក​អ្នក​ត្រូវចាក់​ទឹ​ក​ឱ្យសើម​នៅត្រង់សក់​ និងស្បែក​ក្បាល​ជាមុនសិន ​បន្ទាប់​មក​ប្រើ​ទឹកក្រូចឆ្មារ​ចាក់ទៅ​លើក្បាល​ ដោយកក់​សក់ក្បាល​ និងស្បែក​ក្បាល​ពីដប់​ទៅដប់ប្រាំ​នាទី​។ ​ក្នុងរយៈ​ពេល​នៃការ​កក់ ​ទាមទា​រ​ឱ្យអេះ​តិចៗ​ឱ្យសព្វ​ទាំងអស់​ ពេញ​ស្បែក​ក្បាល​ កក់ពីរ​ថ្ងៃ​ម្ដង​ ឬមួយ​សប្ដាហ៍​ពីរដង​ទៅបីដង​(​ចំពោះសក់​ដែល​កើត​ប្រេង ​និង​អង្គែ​តែ​ប៉ុណ្ណោះ​)​។​•​គុណសម្បត្ដិ​របស់​ក្រូចឆ្មារ ​៖​ ក្រូចឆ្មារ​អាចជួយ​ព្យាល​បាល​​ និងថែរក្សា​មិនឱ្យ​សក់ជ្រុះ​សក់​ មានអង្គែ​ សក់ប្រេង​ ដោយសារ​តែវា​មានសារធាតុ​អាស៊ីត​ធម្មជាតិ​ និងមានវីតាមីនសេ​ទៀតផង​។​•​គុណវិបត្ដិ​របស់​ក្រូចឆ្មារ​ ៖ ​ក្រូចឆ្មារ​មិនសូវ​មាន​ផល​អវិជ្ជមាន​ច្រើន​នោះទេ​ ដោយសារ​ជាតិ​អាស៊ីត​នៃក្រូចឆ្មារ​អាចការពារ​បាន​ ដោយ​គ្រាន់​តែប្រើប្រាស់​ឱ្យ​សម​ទៅនឹង​ក្បួនខ្នាត​ និងដំបូន្មាន​អ្នក​ជំនាញ​ជាការ​ស្រេច​។​ដំបូន្មាន​អ្នកប្រឹក្សា​សូម​បងប្អូន​ស្ដ្រី ​ឬអតិថិជន​ដែលមាន​បញ្ហាផ្នែក​សក់ប្រេង ​សក់មាន​អង្គែ​ទាំងអស់​ឱ្យបាន​ជ្រាបថា​ ការប្រើប្រាស់​ក្រូចឆ្មារ ​ឱ្យបាន​ត្រឹមត្រូវ​តាមក្បួន​ខ្នាត​ ជាពិសេស​សូមកុំ​ប្រើប្រាស់​ក្រូចឆ្មារ​ឱ្យហួស​កំណត់ ​វាអាច​បណ្ដាល​ឱ្យមាន​ផលប៉ះពាល់​ទៅដល់ស្បែក ​ក្បាល​ និងសរសៃសក់​ទាំងមូល​បាន​។​

របៀប​ថែទាំ​សក់​ដោយ​ក្រូចឆ្មារ​អត្ថបទៈរ៉ាមី
ប្រភពៈ healthcambodia