ចន អេឡិចហ្សូរ៉ា ចំណាយពេលត្រឹម ១០០ ថ្ងៃហាត់បានសាច់ដុំ ៦ កង់ !

6 Videos


មួយរយៈពេលកន្លងមកនេះមានសិល្បករជាច្រើននាំគ្នាហាត់ប្រាណដើម្បីយកសាច់ដុំ ៦ កង់ ថ្ងៃនេះ «ប្រជាប្រិយ» សូមនាំអារម្មណ៍ទស្សនិកជនមកមើល ចន អេឡិចហ្សូរ៉ា ដែលបានចំណាយពេលវេលាហាត់ប្រាណត្រឹមតែ ១០០ ថ្ងៃប៉ុណ្ណោះ សាច់ដុំរបស់លោកឡើងដល់ទៅ ៦ កង់ ។

ចន អេឡិចហ្សូរ៉ា ចំណាយពេលត្រឹម ១០០ ថ្ងៃហាត់បានសាច់ដុំ ៦ កង់ !

ស្ទើរតែគ្មាននរណាជឿថា ចន អេឡិចហ្សូរ៉ា អាចបំបែកឯកទគ្គកម្មនេះបាន ព្រោះជាទូទៅបើចង់បានសាច់ដុំ ៦ កង់ គឺត្រូវចំណាយពេលវេលាដល់ទៅ ៦ ខែឯណោះ ។ កាលពីប៉ុន្មានឆ្នាំមុន ចន អេឡិចហ្សូរ៉ា គឺមានរូបរាងធាត់ទ្រលុកទ្រលន់ មិនសង្ហារនោះទេ តែបន្ទាប់ពីខូចចិត្តត្រូវបែកគ្នាជាមួយសង្សារមក ចន អឡិចហ្សូរ៉ា ចាប់ផ្តើមស្រលាញ់ខ្លួន ថែមទាំងបានព្យាយាមហាត់ប្រាណដើម្បីសម្រេចបំណងប្រាថ្នា ដែលចង់មានរូបរាងស្លីម និងមានសាច់ដុំ ៦ កង់ ។

ចន អេឡិចហ្សូរ៉ា ចំណាយពេលត្រឹម ១០០ ថ្ងៃហាត់បានសាច់ដុំ ៦ កង់ !

ចន អេឡិចហ្សូរ៉ា បានឲ្យដឹងថា មូលហេតុដែលលោកសម្រេចចិត្តហាត់ប្រាណដើម្បីឲ្យបានសាច់ដុំ៦កង់ មិនថាមនុស្សប្រុសឬមនុស្សស្រីនោះទេគឺសុទ្ធតែស្រលាញ់រូបរាងស្រស់សង្ហារគ្រប់ៗគ្នា ។ ចំណែករូបលោកក៏ដូច្នោះដែរ ក៏ចង់បានរូបរាងសង្ហារដូចគ្នា ហើយលោកចង់បង្ហាញឲ្យបរទេសឃើញថា ខ្មែរយើងក៏មានសមត្ថភាពនិងមានរូបរាងសង្ហារដូចគ្នា លោកមិនខ្វល់អំពីពាក្យគេរិះគន់នោះទេ សំខាន់គឺលោកស្រលាញ់ពេញចិត្ត ។ ចន អេឡិចហ្សូរ៉ា បានបន្ថែមថា លោកចំណាយពេលវេលាត្រឹមតែ ១០០ ថ្ងៃប៉ុណ្ណោះដើម្បីឲ្យមានសាច់ដុំ៦កង់ ខុសប្លែកពីអ្នកដទៃ ដែលគេចំណាយពេលវេលារហូតដល់ទៅ ៦ ខែ ទើបហាត់បានសម្រេច ។

ចន អេឡិចហ្សូរ៉ា ចំណាយពេលត្រឹម ១០០ ថ្ងៃហាត់បានសាច់ដុំ ៦ កង់ !

លោកពិតជារីករាយខ្លាំងណាស់ មូលហេតុដែលធ្វើឲ្យលោកទទួលបានលទ្ធផលយ៉ាងឆាប់រហ័សនេះ ដោយសារលោកព្យាយាមហាត់ប្រាណ២ម៉ោងក្នុងមួយថ្ងៃ ថែមទាំងកាត់បន្ថយញ៉ាំអាហារដែលមានជាតិផ្អែម ជាពិសេសតមមិនផឹកគ្រឿងស្រវឹង ។ ទោះបីជាហាត់បានសាច់ដុំ ៦ កង់បានតាមបំណងហើយក្តី តែ ចន អេឡិចហ្សូរ៉ា មិនបានបណ្តោយខ្លួនឲ្យប្រែជាធាត់ទ្រលុនទ្រលន់ដូចដើមនោះទេ ។

ចន អេឡិចហ្សូរ៉ា ចំណាយពេលត្រឹម ១០០ ថ្ងៃហាត់បានសាច់ដុំ ៦ កង់ !

លោកនៅតែព្យាយាមហាត់ប្រាណបន្ថែមទៀតជាររៀងរាល់ថ្ងៃ ដោយលោកចំណាយពេលវេលា ២ ម៉ោងក្នុងមួយថ្ងៃដើម្បីហាត់ប្រាណ ទោះបីជារវល់យ៉ាងណា ក៏លោកនៅតែព្យាយាមហាត់ជាប្រចាំដែរ ។ ចន អេឡិចហ្សូរ៉ា កាន់តែលេចមុខខ្លាំង ក្រោយពីមានវត្តមាននៅក្នុងរឿង «ទេសចរណ៍ឋាននរក» ហើយនៅពេលឆាប់ៗខាងមុខនេះ ចន អេឡិចហ្សូរ៉ា ត្រៀមខ្លួននឹងថតរឿងថ្មីជាបន្តបន្ទាប់ទៀត ៕ អាលីណា

ចន អេឡិចហ្សូរ៉ា ចំណាយពេលត្រឹម ១០០ ថ្ងៃហាត់បានសាច់ដុំ ៦ កង់ !ចន អេឡិចហ្សូរ៉ា ចំណាយពេលត្រឹម ១០០ ថ្ងៃហាត់បានសាច់ដុំ ៦ កង់ !ចន អេឡិចហ្សូរ៉ា ចំណាយពេលត្រឹម ១០០ ថ្ងៃហាត់បានសាច់ដុំ ៦ កង់ !ចន អេឡិចហ្សូរ៉ា ចំណាយពេលត្រឹម ១០០ ថ្ងៃហាត់បានសាច់ដុំ ៦ កង់ !ចន អេឡិចហ្សូរ៉ា ចំណាយពេលត្រឹម ១០០ ថ្ងៃហាត់បានសាច់ដុំ ៦ កង់ !ចន អេឡិចហ្សូរ៉ា ចំណាយពេលត្រឹម ១០០ ថ្ងៃហាត់បានសាច់ដុំ ៦ កង់ !ចន អេឡិចហ្សូរ៉ា ចំណាយពេលត្រឹម ១០០ ថ្ងៃហាត់បានសាច់ដុំ ៦ កង់ !