ប៉ែន ចំរុង តែងតែទៅចូលរួមកម្មវិធីក្រោយគេ ដូចជាចង់គេចមុខពីអ្វីមួយ?

6 Videos


ម្សិលមិញនេះ គឺជាថ្ងៃមង្គលការរបស់ពិធីការិនី ខៀវ សានសាណា ជាមួយនឹងលោក Seraj Sutton មានសិល្បករ សិល្បការិនី ភ្ញៀវកិត្តិយសតូចធំនៅក្នុងជួររាជរដ្ឋាភិបាល បានអញ្ជើញចូលរួមក្នុងពិធីដ៏ពិសេសរបស់ពិធីការិនីខាងលើយ៉ាងច្រើនកុះករ ហើយក្នុងនោះគេក៏ឃើញមានវវត្តមានរបស់តារាសម្ដែង ប៉ែន ចំរុង ផងដែរ។

ប៉ែន ចំរុង តែងតែទៅចូលរួមកម្មវិធីក្រោយគេ ដូចជាចង់គេចមុខពីអ្វីមួយ?

អ្វីដែលពិសេស និងធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះគឺ វត្តមានរបស់តារាសម្ដែង និងជាពិធីកររាងខ្ពស់សង្ហា ប៉ែន ចំរុង បានទៅចូលរួមពិធីសិរីមង្គលនេះ នៅពេលដែលគេគ្រប់គ្នាត្រឡប់ទៅផ្ទះវិញជិតអស់ពីរោងទៅហើយ ដែលទង្វើបែបនេះ បានធ្វើឱ្យមហាជនមានចម្ងល់ជាខ្លាំងថា អតីតស្វាមី ភិន សុដាលីស រូបនេះ ដូចជាកំពុងចង់គេចមុខពីអ្វីម្យ៉ាង?

ប៉ែន ចំរុង តែងតែទៅចូលរួមកម្មវិធីក្រោយគេ ដូចជាចង់គេចមុខពីអ្វីមួយ?

បើតាមការឱ្យដឹងរបស់ លោក ប៉ែន ចំរុង ដែលបានបង្ហោះសាររួមជាមួយនឹងរូបថតជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុកបានសរសេររៀបរាប់ថា «សូមជូនពរ គូស្នេហ៍ថ្មី មានសុខសុភមង្គល និង មានសំណាងព្រមទាំងសម្រេចគ្រប់ភារកិច្ច ចង់ប្រាប់ទៅក្រោយគេតែសប្បាយជាងគេ»។

ប៉ែន ចំរុង តែងតែទៅចូលរួមកម្មវិធីក្រោយគេ ដូចជាចង់គេចមុខពីអ្វីមួយ?

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃខួបកំណើត អូនហ្វេម ដែលជាកូនប្រុសតែម្នាក់គត់របស់ពិធីករដ៏ល្បីឈ្មោះប្រចាំស្ថានីយ៍ទូរទស្សន៍ បាយ័ន ជា វណ្ណារិទ្ធិ កាលពីពេលថ្មីៗកន្លងទៅនេះ លោក ប៉ែន ចំរុង ក៏បានទៅដល់ក្នុងកម្មវិធីក្រោយគេដែរ ពោលគឺ ទៅដល់ចំពេលដែលគេកំពុងសាររោងល្មមដូចគ្នា ដែលទង្វើនេះគឺជាហេតុធ្វើឱ្យមហាជនលើកឡើងថា ប៉ែន ចំរុង កំពុងចង់គេចពីអ្វីម្យ៉ាង៕ BeBe

ប៉ែន ចំរុង តែងតែទៅចូលរួមកម្មវិធីក្រោយគេ ដូចជាចង់គេចមុខពីអ្វីមួយ?ប៉ែន ចំរុង តែងតែទៅចូលរួមកម្មវិធីក្រោយគេ ដូចជាចង់គេចមុខពីអ្វីមួយ?ប៉ែន ចំរុង តែងតែទៅចូលរួមកម្មវិធីក្រោយគេ ដូចជាចង់គេចមុខពីអ្វីមួយ?