ប្រធាន​ក្លឹប​ Everton បរិច្ចាក​ប្រាក់​២សែនផោន​ដល់​អ្នក​គាំទ្រ​តូច​របស់​ Sunderland

កាលពីយប់មិញក្លឹបម្ចាស់ផ្ទះ Sunderland បានបើកពហុកីឡាដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុម Everton ដែលជាលទ្ធផលក្រោយការប្រកួតនេះគឺ Sunderland 0-3 Everton ។

ប្រធាន​ក្លឹប​ Everton បរិច្ចាក​ប្រាក់​២សែនផោន​ដល់​អ្នក​គាំទ្រ​តូច​របស់​ Sunderlandតែរឿងមួយដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍មុនការប្រកួតចាប់ផ្ដើមគឺវត្តមានក្មេងប្រុសវ័យ៥ឆ្នាំម្នាក់ដែលមានឈ្មោះថា Bradley Lowery ដែលគេបច្ចុប្បន្នកំពុងតែមានជម្ងឺមហារីកបានដើរចូលទៅកាន់ទីលានជាមួយខ្សែប្រយុទ្ធរបស់ក្រុម Sunderland គឺកីឡាករ Jermain Defoe ខណៈមនុស្សជាច្រើនបានលើកជាបដានឹងហៅឈ្មោះរបស់គេដើម្បីលើកទឹកចិត្តក្មេងប្រុសដែលកំពុងមានជម្ងឺរូបនេះ ។ ក្នុងពេលនោះដែរប្រធានក្លឹប Everton បានប្រកាសថាក្លឹបរបស់ខ្លួនសម្រចបរិច្ចាកប្រាក់ប្រមាណជា២០០០០០ផោនដើម្បីជួយក្មេងប្រុសតូចរូបនោះដែលកំពុងស្វែងរកជំនួយដើម្បីព្យាបាលប្រឆាំងជម្ងឺមហារីកនៅអាមេរិក ។

ប្រធាន​ក្លឹប​ Everton បរិច្ចាក​ប្រាក់​២សែនផោន​ដល់​អ្នក​គាំទ្រ​តូច​របស់​ Sunderland

ខាងតំណាងក្លឹប Everton បានថ្លែងថា « ពួកយើងជូនពរឲ្យ Bradley បានជាសះស្បើយពីជម្ងឺដ៏អាក្រក់នេះ ហើយគ្រប់គ្នានៅ Everton នឹងផ្ដល់ការគាំទ្រនឹងលើកចិត្តដល់អ្នក ស៊ូឡើង! » ។ គួរបញ្ជាក់ថាក្រៅពីការប្រកាសនេះ Everton បញ្ជាក់ថាពួកគេនឹងអញ្ជើញក្រុមគ្រួសារ Bradley ទៅកាន់ពហុកីឡាដ្ឋានដើម្បីគេបានជួបនឹងទទួលបានហត្ថលេខាពីកីឡាករក្នុងក្រុម ។

ក្រោយចប់ការប្រកួតគេបានឃើញគ្រូបង្វឹករបស់ក្លឹប Everton បានបង្ហោះនៅលើ Twitter ខ្លួនជាការកើតសរសើរទៅកាន់ប្រធានក្លឹបអំពីទឹកចិត្តសប្បុរសមួយនេះ ។

ប្រភព ៖

  • ប្រធាន​ក្លឹប​ Everton បរិច្ចាក​ប្រាក់​២សែនផោន​ដល់​អ្នក​គាំទ្រ​តូច​របស់​ Sunderland已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:បច្ចេកវិទ្យា
Tags: