រុស្ស៊ី​ នាំ​យក​មីស៊ីល​ចូល​ទ្វីប​អឺរ៉ុប​ដោយ​សម្ងាត់​តាម​នាវា​ស៊ីវិល​មួយ​គ្រឿង​


លោក ពូទីន បានលួចបញ្ជូនមីស៊ីលចូលទៅក្នុងតំបន់ ហ្កាលីនីងហ្ក្រាត (Kaliningrad) ដែលជាទឹកដី រុស្ស៊ី មួយកន្លែង ស្ថិតនៅចន្លោះប្រទេស ប៉ូឡូញ និង អីុស្តូនៀ ។ មីស៊ីលនោះមានសមត្ថភាពអាចភ្ជាប់ក្បាលគ្រាប់នុយក្លេអ៊ែរ ដោយប្រទេស រុស្ស៊ី មានបំណងធ្វើឲ្យតំបន់ ហ្កាលីនីងហ្ក្រាត ដែលព័ទ្ធដោយសមាជិក NATO ក្លាយជាតំបន់មានអំណាច មិនទទួលរងសម្ពាធពីសម្ព័ន្ធមិត្ត អាមេរិក ដែលនៅជុំវិញខ្លួន ។

ប្រទេស អីុស្តូនៀ ដែលស្ថិតនៅជាប់នឹងតំបន់ ហ្កាលីនីងហ្ក្រាត រាយការណ៍ថា មីស៊ីល Iskander-M ត្រូវបានដឹកជញ្ជូនតាមនាវាស៊ីវិលមួយគ្រឿង ហើយមីស៊ីលនោះ មានសមត្ថភាពអាចបាញ់សំដៅទៅរកគោលដៅស្ថិតនៅចម្ងាយ ៤៩០ គីឡូម៉ែត្រ និងមានសមត្ថភាពអាចភ្ជាប់ក្បាលគ្រាប់នុយក្លេអ៊ែរ ថែមទាំងជាប្រព័ន្ធមីស៊ីលទំនើបជាងប្រព័ន្ធមីស៊ីលដែលបច្ឆិមប្រទេសមានទៅទៀត ។

រដ្ឋមន្ត្រីការពារជាតិ អីុស្តូនៀ និយាយថា សកម្មភាពនេះធ្វើឲ្យប្រទេសទាំងឡាយនៅជុំវិញតំបន់ហ្កាលីនិងហ្ក្រាត ត្រូវតែប្រុងប្រយ័ត្នគ្រប់ពេលវេលា ទាំងផ្នែកដែនអាកាស និងដែនទឹក ។ ចំណែកភ្នាក់ងារស៊ើបអង្កេត សហរដ្ឋអាមេរិក ក៏បានបញ្ជាក់អំពីការបញ្ជូនមីស៊ីល រុស្ស៊ី ទាំងនោះដែរ ។

មន្ត្រីស៊ើបអង្កេត អាមេរិក ម្នាក់និយាយថា រុស្ស៊ី បានបញ្ជូនប្រព័ន្ធមីស៊ីលទៅកាន់ ហ្កាលីនីងហ្ក្រាត ក្នុងឆ្នាំ ២០១៤ សម្រាប់ការធ្វើសមយុទ្ធយោធា ប៉ុន្តែបើនិយាយពីនយោបាយ គឺជាកាយវិការបង្ហាញអំណាចរបស់ខ្លួន ។

រុស្ស៊ី​ នាំ​យក​មីស៊ីល​ចូល​ទ្វីប​អឺរ៉ុប​ដោយ​សម្ងាត់​តាម​នាវា​ស៊ីវិល​មួយ​គ្រឿង​

រុស្ស៊ី​ នាំ​យក​មីស៊ីល​ចូល​ទ្វីប​អឺរ៉ុប​ដោយ​សម្ងាត់​តាម​នាវា​ស៊ីវិល​មួយ​គ្រឿង​

រុស្ស៊ី​ នាំ​យក​មីស៊ីល​ចូល​ទ្វីប​អឺរ៉ុប​ដោយ​សម្ងាត់​តាម​នាវា​ស៊ីវិល​មួយ​គ្រឿង​

រុស្ស៊ី​ នាំ​យក​មីស៊ីល​ចូល​ទ្វីប​អឺរ៉ុប​ដោយ​សម្ងាត់​តាម​នាវា​ស៊ីវិល​មួយ​គ្រឿង​

ប្រភព៖ express, kqube

  • រុស្ស៊ី​ នាំ​យក​មីស៊ីល​ចូល​ទ្វីប​អឺរ៉ុប​ដោយ​សម្ងាត់​តាម​នាវា​ស៊ីវិល​មួយ​គ្រឿង​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:ជីវិតនិងសង្គម
Tags: