ភ្លៀង​ធំ​ជាង​១០​ម៉ោង​ធ្វើ​ឲ្យ​ស្រុក​អូរយ៉ាដាវ​និង​ស្រុក​តាវែង​ខេត្ត​រតនគិរី​ជន់​លេច​ជា​ទម្ងន់​

ខេត្តរតនគិរី៖ ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីម៉ោងប្រមាណ០២រំលងអាធ្រាត្រ រហូតដល់ម៉ោង០១រសៀល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ បានធ្វើឱ្យតំបន់មួយចំនួនក្នុងខេត្តរតនគិរី រងនូវជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ដែលតំបន់មួយចំនួនមិនអាចធ្វើចរាចរណ៍បាន ហើយតំបន់ខ្លះមានទឹកហូរលើខ្នងប្រឡាយថែមទៀតផង។

ចំពោះស្រុកតាវែង ស្ថានភាពភ្លៀងធ្វើឲ្យទឹកហូរកាត់លើផ្លូវ ទៅកាន់ក្រុងបាលុង ក្នុងភូមិសាស្ត្រឃុំតាវែងលើ ប្រវែងប្រមាណ៤គ.ម មិនអាចធ្វើដំណើរឆ្លងកាត់បាន។ ដោយឡែកសម្រាប់ស្រុកអូរយ៉ាដាវ មានទឹកហូរកាត់លើផ្លូវពីឃុំសេសាន ទៅកាន់ផ្លូវជាតិលេខ៧៨ ប្រវែងប្រមាណ ៥គ.ម មិនអាចធ្វើដំណើរឆ្លងកាត់បានដូចគ្នា។ ក្នុងនោះថែមទាំងមានទឹកហូរលើខ្នងទំនប់ និងខ្នងប្រឡាយមួយចំនួន នៃប្រព័ន្ធធារាសាស្ត្រអូរពូល៕
ភ្លៀង​ធំ​ជាង​១០​ម៉ោង​ធ្វើ​ឲ្យ​ស្រុក​អូរយ៉ាដាវ​និង​ស្រុក​តាវែង​ខេត្ត​រតនគិរី​ជន់​លេច​ជា​ទម្ងន់​

ភ្លៀង​ធំ​ជាង​១០​ម៉ោង​ធ្វើ​ឲ្យ​ស្រុក​អូរយ៉ាដាវ​និង​ស្រុក​តាវែង​ខេត្ត​រតនគិរី​ជន់​លេច​ជា​ទម្ងន់​

ភ្លៀង​ធំ​ជាង​១០​ម៉ោង​ធ្វើ​ឲ្យ​ស្រុក​អូរយ៉ាដាវ​និង​ស្រុក​តាវែង​ខេត្ត​រតនគិរី​ជន់​លេច​ជា​ទម្ងន់​

ភ្លៀង​ធំ​ជាង​១០​ម៉ោង​ធ្វើ​ឲ្យ​ស្រុក​អូរយ៉ាដាវ​និង​ស្រុក​តាវែង​ខេត្ត​រតនគិរី​ជន់​លេច​ជា​ទម្ងន់​

ប្រភព៖ kqube

  • ភ្លៀង​ធំ​ជាង​១០​ម៉ោង​ធ្វើ​ឲ្យ​ស្រុក​អូរយ៉ាដាវ​និង​ស្រុក​តាវែង​ខេត្ត​រតនគិរី​ជន់​លេច​ជា​ទម្ងន់​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:ជីវិតនិងសង្គម
Tags: