“Pogba ថ្មី” ​វ័យ​ត្រឹម​​១៤​ឆ្នាំ​ ​​ចូល​លេង​ឲ្យ​ឈុត​ធំ​ក្រុម​ Galatasaray

សប្ដាហ៍​មុន​​ក្រុម​ Celtic ​​បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​ជុំ​វិញ​ពិភពលោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​​ឲ្យ​កីឡាករ​វ័យ​ក្មេង​ Karamoko Dembele ត្រឹម​១៣​ឆ្នាំ​ ​ចូល​លេង​នៅ​ឈុត​ U-20។ ប៉ុន្តែ​កាល​ពី​យប់​មិញ​ ក្រុម​យក្ស​ទួរគី Galatasaray ​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ជាង​នោះ​ទៀត​ ​ដោយ​ឲ្យ​កីឡាករ​ Mustafa Kapi ​​វ័យ​ត្រឹម​១៤​ឆ្នាំ ​អាច​បង្ហាញ​ខ្លួន​ឲ្យ​ឈុត​ធំ​តែ​ម្ដង​ ក្នុង​ការ​ប្រកួត​​​មិត្តភាព​ជាមួយ​ក្រុម​ Levski Sofia។

 

“Pogba ថ្មី” ​វ័យ​ត្រឹម​​១៤​ឆ្នាំ​ ​​ចូល​លេង​ឲ្យ​ឈុត​ធំ​ក្រុម​ Galatasaray

Mustafa Kapi ​​វ័យ​១៤​ឆ្នាំ ជាប់ឈុតធំក្រុម Galatasaray

 

Kapi ​​ត្រូវ​បាន​គេ​ប្រៀប​ធៀប​ទម្រង់​លេង​​ទៅ​នឹង​កំពូល​កីឡាករ​ថ្លៃ​បំផុត​លើ​ពិភពលោក​ Paul Pogba របស់​ក្រុម​បិសាច​ក្រហម​ Manchester United ដោយ​សារ​​​​រូបគេ​លេង​តំណែង​ជា​ខ្សែ​បម្រើ​ការពារ​ និង​អាច​ស៊ុត​​បាល់​ពី​​ចម្ងាយ​យ៉ាង​ល្អ​ដូច​គ្នា។ ​​​ការ​ប្រកួត​យប់​មិញ​ Galatasaray ​បាន​ឈ្នះ​ ២-០​ ​ខណៈ​ដែល​ Kapi ​បាន​លេង​២​នាទី​នៅ​ចុង​ម៉ោង។ ​ទោះ​​លេង​បាន​​តែ​២​នាទី ​ប៉ុន្តែ​វា​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​បំផុត​ សម្រាប់​​អនាគត​កីឡាករ​វ័យ​ក្មេង​រូប​នេះ៕

 

“Pogba ថ្មី” ​វ័យ​ត្រឹម​​១៤​ឆ្នាំ​ ​​ចូល​លេង​ឲ្យ​ឈុត​ធំ​ក្រុម​ Galatasaray

 

“Pogba ថ្មី” ​វ័យ​ត្រឹម​​១៤​ឆ្នាំ​ ​​ចូល​លេង​ឲ្យ​ឈុត​ធំ​ក្រុម​ Galatasaray

 

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

Wow, what a goal from Galatasaray youth Mustafa Kapi pic.twitter.com/LTANPpkzCd

— ToLive&DieForGala (@EmzUlas) September 1, 2016

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101GreatGoals