ជប៉ុន​ប្រកាស​អាសន្ន​ក្រោយ​ផ្ទុះ​ភ្នំ​ភ្លើង​ធំ​បំផុត​ក្នុង​ប្រទេស

ភ្នាក់ងារ​ឧតុនិយម​របស់​ប្រទេស​ជប៉ុន​​បាន​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​ធ្ងន់ធ្ងរ​លំដាប់​ទី​៣​ ​បន្ទាប់​ពី​ភ្នំ​ភ្លើង Aso ស្ថិត​ក្នុង​ខេត្ត Kumamo ភាគ​និរតី​នៃ​កោះ Kyushu បាន​ផ្ទុះ​កាល​ពី​ព្រឹក​ថ្ងៃសៅរ៍។

 

ជប៉ុន​ប្រកាស​អាសន្ន​ក្រោយ​ផ្ទុះ​ភ្នំ​ភ្លើង​ធំ​បំផុត​ក្នុង​ប្រទេស

 

ការ​ប្រកាស​អាសន្ន​បាន​កើត​មាន​បន្ទាប់​ពី​ភ្នំ​ភ្លើង​សកម្ម​ធំ​បំផុត​ក្នុង​ប្រទេស​ជប៉ុន​ចាប់​ផ្ដើម​បញ្ចេញ​ផេះ​និង​ផ្សែង​ខ្មួលខ្មាញ់​​ប្រមាណ​១១​គីឡូម៉ែត្រ​ចូល​ទៅ​ក្នុង​លំហ​អាកាស។ លើស​ពី​នេះ​ក៏​មាន​ការ​ព្រមាន​អំពី​ការ​ធ្លាក់​ផេះ​ក្រាស់​ៗ​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​កើត​នៃ​ភ្នំ​ផង​ដែរ។

វីដេអូ​ពី​ទូរទស្សន៍ NHK របស់​ជប៉ុន​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​អណ្ដាត​ភ្លើង​ពណ៌​ទឹក​ក្រូច​នៅ​ចំណុច​មួយ​ចំនួន​លើ​កំពូល​ភ្នំ។

ក្រុម​ប៉ូលិស​និង​អភិបាល​ក្រុង​និយាយ​ថា​គេ​មិន​ទាន់​មាន​របាយការណ៍​មនុស្ស​របួស​ពី​បន្ទុះ​ភ្នំ​ភ្លើង​នេះ​នៅ​ឡើយ​ទេ។ ក្នុង​តំបន់​ជុំវិញ​ភ្នំ​ភ្លើង​នោះ​មិន​មាន​ផ្ទះ​ប្រជាជន​រស់​នៅ​ឡើយ តែ​ទោះ​យ៉ាង​ណា​ទីក្រុង​នៅ​​ក្បែរ​ៗ​នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​​មាន​អគារ​និង​រថយន្ត​ជា​ច្រើន​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ផេះ។

ជប៉ុន​ប្រកាស​អាសន្ន​ក្រោយ​ផ្ទុះ​ភ្នំ​ភ្លើង​ធំ​បំផុត​ក្នុង​ប្រទេស

ទីក្រុង​ដែល​នៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ​ពី​ភ្នំ​ភ្លើង​នេះ​កំពុង​តែ​រៀប​ចំ​សម្រាប់​ការ​ភៀស​ខ្លួន​ខណៈ​ដែល​មាន​ផេះ​គ្រប​ដណ្ដប់​ស្ទើរ​គ្រប់​ទី​កន្លែង​ដូច​គ្នា។

 

កាល​ពី​ឆ្នាំ​២០១៤ ភ្នំ​ភ្លើង Ontake ស្ថិត​ក្នុង​ភាគ​កណ្ដាល​នៃ​ប្រទេស​ជប៉ុន​​បាន​ផ្ទុះ​និង​សម្លាប់​មនុស្ស​៦៣​នាក់​ដែល​ជា​គ្រោះ​មហន្តរាយ​ភ្នំ​ភ្លើង​អាក្រក់​បំផុត​ក្នុង​ប្រទេស​ជប៉ុន​ក្នុង​រយៈ​ពេល​៩​ទសវត្ស​ចុង​ក្រោយ ៕

 

ជប៉ុន​ប្រកាស​អាសន្ន​ក្រោយ​ផ្ទុះ​ភ្នំ​ភ្លើង​ធំ​បំផុត​ក្នុង​ប្រទេស

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ independent