ផ្ទុះទៀតហើយ!! Galaxy Note 7 ទើបតែប្តូរថ្មីមួយគ្រឿង ត្រូវបានផ្ទុះឆេះ

ផ្ទុះទៀតហើយ!! Galaxy Note 7 ទើបតែប្តូរថ្មីមួយគ្រឿង ត្រូវបានផ្ទុះឆេះ

កាលពីប៉ុន្មានថ្ងៃមុន ក៏មានអត្ថបទមួយចុះពីការផ្ទុះឆេះនៃទូរស័ព្ទ SAMSUNG Galaxy Note 7 នៅលើយន្តហោះរបស់ជើងហោះហើរសហរដ្ឋអាមេរិក ដែលជាទូរស័ព្ទទើបតែប្តូរថ្មីពីក្រុមហ៊ុន AT&T នៅទីនោះ។
ដោយឡែកក្នុងថ្ងៃនេះ ក្មេងស្រីវ័យ 13 ឆ្នាំ Abby Zuis បាននិយាយថា កាលពីថ្ងៃសុក្រកន្លងទៅ អំឡុងពេលដែលនាង លើកកាន់ប្រើប្រាស់ទូរស័ព្ទ Note 7 របស់នាង ក៏ស្រាប់តែឃើញមានផ្សែងខ្មៅហុយចេញពីម៉ាសុីន លុះឃើញបែបនោះភ្លាម នាងក៏បោះទូរស័ព្ទនៅទៅលើឥដ្ឋការ៉ូតែម្តង រហូតផ្ទុះឆេះម៉ត់ដូចរូបភាពបានបង្ហាញ។ នេះសបញ្ជាក់ឱ្យឃើញថាទូរស័ព្ទដែលប្រមូលចូលឃ្លាំងវិញជាង 2.5 លានគ្រឿងនោះ ក៏នៅតែបន្តផ្ទុះដដែល ខណៈដែលពេលនេះនៅមិនទាន់លឺការបកស្រាយបង្ហាញពី SAMSUNG ផ្ទាល់នៅឡើយ។ យ៉ាងណាមុិញនេះក៏ជាសារដាស់តឿនមួយសំរាប់អតិថិជនប្រើប្រាស់ Galaxy Note 7 ដែលទើបតែប្តូរថ្មី សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយទោះបីជាសារព័ត៌មានបច្ចេកវិទ្យាក្នុងស្រុកមួយចំនួនធំផ្សេងទៀតមិនទាន់បានចុះផ្សាយក៏ដោយ។


---------------------------------------

ដោយ: កៅ រក្សា

->-

>បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
ផ្ទុះទៀតហើយ!! Galaxy Note 7 ទើបតែប្តូរថ្មីមួយគ្រឿង ត្រូវបានផ្ទុះឆេះ

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ

តាមរយៈទំព័រ Facebook Sovann2.com
ផ្ទុះទៀតហើយ!! Galaxy Note 7 ទើបតែប្តូរថ្មីមួយគ្រឿង ត្រូវបានផ្ទុះឆេះ

ចុះថ្ងៃទី 09 ខែតុលា ឆ្នាំ 2016 ម៉ោង 09:51 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

ផ្ទុះទៀតហើយ!! Galaxy Note 7 ទើបតែប្តូរថ្មីមួយគ្រឿង ត្រូវបានផ្ទុះឆេះ