Big Bang និង Black Pink ប្រកាស​ Comeback ​នៅ​ខែ​ក្រោយ

ផលិត​កម្ម YG Entertainment នឹង​មាន​តារា​ចម្រៀង​ជា​ច្រើន​វិល​មក​ឆាក​តន្ត្រី​វិញ​ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ។

 

Big Bang និង Black Pink ប្រកាស​ Comeback ​នៅ​ខែ​ក្រោយ

 

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Osen ក្រុម​ចម្រៀង Big Bang, Black Pink និង Akdong Musician មាន​គម្រោង​ធ្វើ​ការ Comeback នៅ​ខែ​ក្រោយ។ សមាជិក Seungri របស់ Big Bang បាន​បង្ហើប​នា​ពេល​ថ្មី​ៗ​នេះ​ថា​ក្រុម​របស់​ខ្លួន​បាន​បញ្ចប់​ការ​ថត​បទ​ចម្រៀង​ថ្មី​រួច​រាល់​ហើយ ហើយ​ក្រុម​ចម្រៀង​នារី​ជើង​ថ្មី Black Pink ​កំពុង​តែ​ត្រៀម​ខ្លួន​សម្រាប់​ការ​ត្រលប់​មក​វិញ​ក្នុង​ខែ​វិច្ឆិកា ចំណែក​ក្រុម​ចម្រៀង​ដៃ​គូ Akdong Musician ក៏​នឹង​បញ្ចេញ​បទ​ចម្រៀង​បន្ត​សម្រាប់​អាល់ប៊ុម​ថ្មី​របស់​ពួក​គេ​ដូច​គ្នា។

 

ប្រភព​ផ្ទៃ​ក្នុង​ពី YGE និយាយ​ថា៖ “ខ្ញុំ​ប្រយ័ត្ន​ប្រយែង​ណាស់​ពេល​និយាយ​រឿង​អ្វី​មួយ​ ប៉ុន្តែ​លើក​នេះ​ហាក់​ដូច​ជា​គ្មាន​អ្វី​ត្រូវ​ផ្លាស់​ប្ដូរ​ទេ”។ ព័ត៌មាន​លម្អិត​អំពី​ការ​ត្រលប់​របស់​ក្រុម​នីមួយ​ៗ​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ ៕

 

Big Bang និង Black Pink ប្រកាស​ Comeback ​នៅ​ខែ​ក្រោយ

 

Big Bang និង Black Pink ប្រកាស​ Comeback ​នៅ​ខែ​ក្រោយ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ allkpop