ទីបំផុត​ភាពយន្ត “Power Ranger” ថ្មី​ចេញ Trailer ផ្លូវការ​ហើយ

រឿង “Power Ranger” ស៊េរី​ថ្មី​ដែល​គេ​បង្កើត​ជា​ភាពយន្ត​បាន​ចេញ​ Trailerដំបូង​របស់​ខ្លួន​ហើយ​កាល​ពី​យប់​មិញ​ដែល​បាន​បង្ហាញ​ពី​សកម្មភាព​ជា​ច្រើន​របស់​តួ Ranger ទាំង​៥។

 

ទីបំផុត​ភាពយន្ត “Power  Ranger” ថ្មី​ចេញ Trailer ផ្លូវការ​ហើយ

 

ក្នុង​សាច់​រឿង​​សិស្ស​សាលា​យុវវ័យ​ក្មេង​ធម្មតា​៥​នាក់ ដែល​បាន​ក្លាយ​ក្លាយ​ជា​​មនុស្ស​ដ៏​អស្ចារ្យ នៅ​ពេល​ដែល​ពួក​គេ​បាន​ចូល​រៀន​​ក្នុង​ទីក្រុង​តូច​មួយ​ឈ្មោះ​ថា Angel Grove  ខណៈ​ដែល​ពិភពលោក​ត្រូវ​បាន​គំរាម​កម្ទេច​​ដោយ​បិសាច​ភព​ផ្សេង។ ជ្រើសរើស​ដោយ​ព្រេងវាសនា ក្រុម​វីរជន​ទាំង​៥​​បាន​ស្រាវជ្រាវ​ដឹង​ខ្លួន​​ថា ពួក​គេ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ជួយ​សង្គ្រោះ​ផែន​ដី​បាន បន្ទាប់​មក​ពួក​គេ​ក៏​បាន​ចូល​ដៃ​គ្នា​​ក្លាយ​ជា​ក្រុម Power Ranger។

 

 

ទីបំផុត​ភាពយន្ត “Power  Ranger” ថ្មី​ចេញ Trailer ផ្លូវការ​ហើយ

 

តួ​អង្គ​ថ្មី​ដែល​ត្រូវ​សម្ដែង​ជា​ក្រុម Power Rangers មាន​ដូច​ជា នាង​ Becky G (Rangerពណ៌​លឿង Trini ), លោក Ludi Lin ( Rangerពណ៌​ខ្មៅ Zack ), លោក Dacre Montgomery ( Rangerពណ៌​ក្រហម Jason ),  នាង Naomi Scott ( Rangerពណ៌​ផ្កាឈូក Kimberly) និង​លោក RJ Cyler (Rangerពណ៌​ខៀវ Billy ) ខណៈ ​ដែល បិសាច Rita Repulsa សម្ដែង​ដោយ​តារា​ស្រី Elizabeth Banks។ “Power Ranger” នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៤ ខែ មីនា ឆ្នាំ ២០១៧៕ ​

 

 

ចុចអាន៖រក​ឃើញ​តួ Zordon សម្រាប់​ថត​រឿង “Power Rangers” វគ្គ​ថ្មី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖.justjared