ប្រទះឃើញ​សាកសព​អណ្តែត​ទឹក ស្លាប់​ដោយសារ​លង់ទឹក​

(ខេត្តកំពង់ធំ)៖ ប្រទះឃើញសាកសពអណ្តែតទឹកនៅក្នុងបឹងអូក្រញាក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ថ្ងៃទី៨ខែ តុលា ឆ្នាំ២០១៦វេលាម៉ោង១៣និង០០នាទី នៅចំណុចបឹងក្រញាកស្ថិតនៅក្នុងភូមិសាស្ត្រឃុំមានរិទ្ធស្រុកសណ្តាន់ ខេត្ តកំពង់ធំ ។

 

ជនរងគ្រោះឈ្មោះស្រី ខា ភេទស្រីអាយុ៤៧ឆ្នាំ មុខរបរកសិករ ជាស្ត្រីមេម៉ាយ មានកូន៥នាក់ ស្រី២នាក់រស់នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។យោងការបំភ្លឺប្រជាពលរដ្ឋឈ្មោះ ត្រាយ កូ ភេទប្រុសអាយុ៤២ ឆ្នាំនៅភូមិកន្ទឺឃុំមានរិទ្ធស្រុកសណ្តាន់ដែលបានដាក់មងនៅក្នុងបឹងនោះឱ្យដឹងថា នៅវេលាម៉ោងប្រហែល១៣ពេល ដែលគាត់កំពុងដាក់មងនៅក្នុងបឹងក៏ស្រាប់តែឃើញសពអណ្តែតទឹកមកជិតខ្លួន មិនដឹងជាសពអ្នកណាហើយក៏រាយ កាណ៍ប្តឹងសមត្ថកិច្ចតែម្តង ពេលសមត្ថកិច្ចមកពិនិត្យទើបដឹងថានាងឈ្មោះ ស្រី ខាជាស្ត្រីម្នាក់មានសតិមិនគ្រប់គ្រាន់ ជាច្រើនឆ្នាំកន្លងមកហើយចាប់តាំងពីប្តីនាងបានស្លាប់ចោលការរស់នៅតែលតោល គ្មានទីពឹងជាមួយនិងកូន មួយថ្ងៃៗផឹកតែស្រា ស្រវឹងគ្មានលស់ពេលមិនថាយប់ឬថ្ងៃឡើយ។ ពេលទទួលបានព័ត៌មាននេះមន្ត្រីជំនាញរបស់ស្រុកបាន ចុះទៅពិនិត្យសពដោយមានការចូលរួមពីអជ្ញាធរភូមិឃុំនិងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនិងពេទ្យឃុំដើម្បីធ្វើការពិនិត្យ។

ការពិនិត្យ សាកសពមានសភាពរឹងការពិនិត្យ ដងខ្លួននិងអវៈយវៈ ពុំឃើញមានស្លាកស្នាមអ្វីឡើយយើងបានពិនិត្យ ក្នុងមាត់ឃើញមានកករភក់ត្រង់ក្រអូមមាត់និងគល់អណ្តាតមានកំទេចកំទីស្លែអន្តាយៗខ្លះដែរក្រៅពីនោះពុំមានអ្វីទៀតទេ។
ការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះស្រី ខា ភេទស្រីអាយុ47ឆ្នាំរស់នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុក សណ្តាន់ ខេត្តកំពង់ធំពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន មិនមានសញ្ញាណណាមួយពាក់ព័ន្ធអំពើឃាតកម្មឬ អត្តឃាតខ្លួនឯងឡើយ។ក្រោយពីពិនិត្យសពរួចបានប្រគល់សពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
ប្រទះឃើញ​សាកសព​អណ្តែត​ទឹក ស្លាប់​ដោយសារ​លង់ទឹក​ ប្រទះឃើញ​សាកសព​អណ្តែត​ទឹក ស្លាប់​ដោយសារ​លង់ទឹក​