ចចារគ្នាមិនត្រូវ ជ្រូក​ត្រចៀក​ក្រហម ឆ្លង​ពី​ថៃ​មក​ដល់​ភ្នំពេញ ត្រូវ​បសុពេទ្យ​ឃាត់​បញ្ជូន​ទៅ​ថៃ​វិញ​ ​

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែ តុលា ឆ្នាំ២០១៦ នៅចំណុចមុខវត្តអន្លង់ ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ សត្វជ្រូកទាំងអស់មានប្រមាណជាង ២០០ក្បាលត្រូវបានឈ្មួញដឹកឆ្លងដែន មកពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកឡែម ខេត្ត បាត់ដំបងដោយក្រុមហ៊ុន សុខ សារិទ្ធ មានជ័យរបស់លោក ឧកញ៉ាជឹម សុខ ដឹកយកមកធ្វើអាជីវកម្មកាប់សាច់លក់នៅរាជធានីភ្នំពេញ ។

ការបង្ក្រាបនេះមានកិច្ចសហការចំនួន៣អង្គភាពគឺទី ១-អគ្គនាយកដ្ឋានក្រសួង, ទី២-មន្ត្រីបសុ ពេទ្យខេត្តកណ្តាល និងទី៣-មន្ត្រីបសុពេទ្យ រាជធានីភ្នំពេញរួមនឹងមន្ត្រីបសុពេទ្យខណ្ឌ សែនសុខផងដែរ ។
ក្រោយការត្រួតពិនិត្យ ក្រុមហ៊ុននេះមានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មដឹកខុសគោលដៅគឺក្នុងឯកសារតម្រូវឲ្យដឹកទៅកាន់ខេត្តស្វាយរៀង ប៉ុន្តែ បណ្តាញរបស់លោកបានរកឃើញថា បាន ដឹកមកដាក់នៅក្នុងទីតាំងសិប្បកម្មមួយ កន្លែងក្នុងរាជធានីហើយនិងខុសយាន យន្តដឹកជញ្ជូន ព្រមទាំងខុសចំនួនសត្វជ្រូក កំណត់ត្រូវដឹកចំនួន២០០ក្បាល តែដឹកលើសចំនួន១០ក្បាល ។ ក្រោយពីពិនិត្យរួចសមត្ថកិច្ចចម្រុះបានឲ្យដឹកសត្វជ្រូកទាំងនេះទៅកន្លែងដើម ដើម្បីឲ្យខាងជំនាញពេទ្យសត្វត្រួត ពិនិត្យឡើងវិញ ៕

ចចារគ្នាមិនត្រូវ ជ្រូក​ត្រចៀក​ក្រហម ឆ្លង​ពី​ថៃ​មក​ដល់​ភ្នំពេញ ត្រូវ​បសុពេទ្យ​ឃាត់​បញ្ជូន​ទៅ​ថៃ​វិញ​ ​ ចចារគ្នាមិនត្រូវ ជ្រូក​ត្រចៀក​ក្រហម ឆ្លង​ពី​ថៃ​មក​ដល់​ភ្នំពេញ ត្រូវ​បសុពេទ្យ​ឃាត់​បញ្ជូន​ទៅ​ថៃ​វិញ​ ​ ចចារគ្នាមិនត្រូវ ជ្រូក​ត្រចៀក​ក្រហម ឆ្លង​ពី​ថៃ​មក​ដល់​ភ្នំពេញ ត្រូវ​បសុពេទ្យ​ឃាត់​បញ្ជូន​ទៅ​ថៃ​វិញ​ ​