ប្រទះឃើញ​សាកសព​បុរស​ម្នាក់ នៅ​ក្នុង​ពាង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល សង្ស័យ​ជនរងគ្រោះ​ស្រវឹងស្រា​ ​

ពោធិ៍សាត់ ៖ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នៅភូមិស្ទឹងកំបុត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជនរងគ្រោះឈ្មោះ ជិន សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ មានម្ដាយ ឈ្មោះ ហែម មុំ អាយុ៤៥ឆ្នាំ ជាស្ត្រីម៉េម៉ាយ មានកូនប្រុស៣នាក់ ហើយជនរងគ្រោះជាកូនច្បង ។ សព្វថ្ងៃជនរង គ្រោះ រស់នៅជាមួយជីដូនចាស់ជរាតែ២នាក់នៅភូមិឃុំកើតហេតុខាងលើ ។

ជនរងគ្រោះតែងតែដើរលេងជាមួយមិត្តភក្តិផឹកស៊ីរហូតយប់ទើបចូលផ្ទះ ជួនកាលមិនមកដេកផ្ទះជាមួយជីដូនទេ ទៅដេកផ្ទះ ជាមួយម្ដាយ និងបងប្អូនទៅវិញ ។ ជាក់ស្ដែងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះដើរបាត់ពេញ មួយថ្ងៃមិន ដឹងទៅ ណាទេ ហើយយប់ឡើងក៏មិនឃើញចូលផ្ទះជីដូនដែរ ។ ដោយនឹកស្មានថា ជនរងគ្រោះទៅដេកផ្ទះម្ដាយរបស់គេ ជីដូន ក៏មិន ដើររកដែរព្រោះវាជាទម្លាប់ទៅហើយ ។

ស្រាប់តែវេលាកើតហតុខាងខណៈជីដូនទៅដងទឹកពាងខាងលិចផ្ទះ ស្រាប់តែប្រទះឃើញសាកសពនៅក្នុងពាង ប៉ុន្តែមិនដឹង ថាជានរណាទេ ក៏ទៅប្រាប់អ្នកស្រុកអ្នកភូមិ និងសមត្ថកិច្ចឲ្យមកមើល ។ លុះពេលស្រង់ចេញមកទើបដឹងថាជាជនរង គ្រោះ ឈ្មោះ ជិន សុភ័ក្រ ជាចៅរបស់ជីដូនដែលជាម្ចាស់ផ្ទះ ។

នៅលើដងខ្លួនជនរងគ្រោះមិនមានស្លាកស្នាមអ្វីទេ ប៉ុន្តែមុខ និងត្របកភ្នែកមានស្នាមរបករលាត់ដែលអាចសន្និដ្ឋានបានថា បុកនឹងពាងទឹក ។ ក្នុងពាងមានទឹកកន្លះពាង ហើយថ្ងៃនោះជនរងគ្រោះអាចស្រវឹងស្រាខ្លាំង នៅពេលឱនដងទឹកទប់ខ្លួន មិន ជាប់អាចជ្រមុជក្បាលចូលក្នុងពាងងើបមិនរួចបណ្ដាលឲ្យឈ្លក់ទឹកស្លាប់តែម្ដង ។ ម្យ៉ាងវិញទៀតស្រវឹងស្រាអាចទៅជាខ្យល់ គ ផងដែរ ៕

ប្រទះឃើញ​សាកសព​បុរស​ម្នាក់ នៅ​ក្នុង​ពាង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល សង្ស័យ​ជនរងគ្រោះ​ស្រវឹងស្រា​ ​ ប្រទះឃើញ​សាកសព​បុរស​ម្នាក់ នៅ​ក្នុង​ពាង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល សង្ស័យ​ជនរងគ្រោះ​ស្រវឹងស្រា​ ​ ប្រទះឃើញ​សាកសព​បុរស​ម្នាក់ នៅ​ក្នុង​ពាង​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល សង្ស័យ​ជនរងគ្រោះ​ស្រវឹងស្រា​ ​