Barcelona ធ្វើ​ឲ្យ​ Real Madrid ចុក​ចាប់​ខ្លាំង​ណាស់​យប់​មិញ​

លទ្ធផល​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​បាន​កើត​ឡើង​ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ​នោះ​គឺ​ក្លឹប​អ្នក​បុណ្យ​ Barcelona បាន​យក​ឈ្នះ​ដោយ​លទ្ធផល​៤​ទល់​នឹង​០​លើ​ក្លឹប​អធិរាជ​ស​ Real Madrid ។

ដែល​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Barcelona បាន​ចាប់​ផ្ដើម​ការ​នាំ​មុខ​តាំង​ពី​នាទី​ទី​១១​ដោយ​កីឡាករ​ Luis Suarez ខណៈ​នៅ​នាទី​ទី​៣៩​កីឡាករ​ Neymar បាន​បន្ថែម​គ្រាប់​ទី​២​ឲ្យ​ Barcelona ។

លុះ​ដល់​នាទី​ទី​៥៣​ខ្សែ​បម្រើ​ដ៏​ល្អ​របស់​ក្លឹប​ Barcelona គឺ​កីឡាករ​ Andre Iniesta បាន​បន្ថែម​គ្រាប់​ទី​៣​ ហើយ​នៅ​នាទី​ទី​៧៤​កីឡាករ​ Luis Suarez បាន​បន្ថែម​ស៊ុត​បញ្ចូល​ទី​បាន​មួយ​គ្រាប់​ទៀត​ដែល​នោះ​ជា​គ្រាប់​ទី​៤​របស់​ Barcelona ហើយ​ក៏​ជា​គ្រាប់​ចុង​ក្រោយ​ដែល​កើត​មាន​ក្នុង​ការ​ប្រកួត​នេះ​ដែរ​ ។

អត្ថបទ ៖ វិចទ័រ

  • Barcelona ធ្វើ​ឲ្យ​ Real Madrid ចុក​ចាប់​ខ្លាំង​ណាស់​យប់​មិញ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/09  Category:កំសាន្ត
Tags: